07/06/22 09:02 AM
បន្ទាយមានជ័យ ៖ លោក Dey Subharkar កីឡាករវាយសីជម្រើសជាតិប្រទេសឥណ្ឌា វ័យក្មេង បានមកបង្ហាញខ្លួនលើទឹកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមផ្សព្វផ្សាយពីវិស័យកីឡា ដល់យុវជន និងកុមារកម្ពុជា ដើម្បីឲ្យចូលរួមលេងកីឡារឱ្យបានច្រើន ពិសេសកីឡាវាយសី ដែលជាប្រភេទកីឡាមួយក្នុងចំណោមកីឡាផ្សេងៗជាច្រើនទៀត។
ជាមួយនឹងការបង្ហាញវត្តមាននៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ របស់កីឡាករវាយសី ប្រទេសឥណ្ឌា លោក Dey Subharkar ក៏បានបង្ហាញចំណាប់អារម្មណ៍ ដោយក្តីរីករាយ ដោយបានមកដល់ទឹកដីប្រទេសកម្ពុជា ហើយក៏រីករាយ ពេលដែរឃើញយុវជន និងកុមារកម្ពុជា ចូលចិត្តលេងកីឡា ពិសេសកីឡាវាយសី ដែលកុមារកម្ពុជាក៏មានសមត្ថភាពលេងកីឡាវាយសីនេះ បានល្អនិងស្ទាក់ជំនាញប្រហាក់ហែលនិងកីឡាអាជីពផងដែរ។
ក្នុងនោះដែរលោកបានបញ្ជាក់ថា ៖ នេះលើដំបូងម្រាប់លោកដែលបានមកដល់កម្ពុជា ហើយលោកក៏រីករាយដែលពេលលោកបានមកដល់កម្ពុជា គឺមានអារម្មណ៍ថាសប្បាយរីករាយ ដោយមានការទទួលស្វាគមន៍ចំពោះរូបលោក ។ លោកនិយាយទៀតថា៖ បើសិនជាប្រទេសកម្ពុជាមានការរៀបចំព្រឹត្តការកីឡាវាយសី ប្រសិនបើលោកមានឱកាស លោកចង់ចូលរួមកីឡាវាយសីនៅកម្ពុជា។ មួយវិញទៀតលោកសង្ឃឹមថា ៖ ក្រោយពេលឃើញយុវជន ក៏ដូចជាកុមារកម្ពុជាចូលចិត្តលេងកីឡាវាយសីលោកសប្បាយចិត្ត បើបានទទួលការហ្វឹកហ្វាត់បន្ថែមទៀត លោកសង្ឃឹមថា កុមារកម្ពុជាអាចនឹងមានឱកាសប្រកួតលំដាប់អន្តរជាតិ ។
បើតាមការបញ្ជាក់ពីលោក គឹម ឌីណង់ ម្ចាស់ក្លឹបវាយសីប៉ោយប៉ែត Badminton បានឱ្យដឹងថា ៖ ការរៀបចំការប្រកួតនេះឡើង គឺចង់បណ្តុះបណ្តាលក្មេងៗចូលរួមលេងកីឡាដើម្បីសុខភាព ពិសេសកីឡាវាយសីតែម្តង ដោយផ្តោតសំខាន់ដើម្បីលើកកម្ពស់វិស័យកីឡានៅកម្ពុជាយើង ឱ្យពួកគាត់ចៀសឆ្ងាយពីគ្រឿងញៀន និងប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ។ លោកបានឱ្យដឹងទៀតថា ៖ លោកក៏ដូចជាក្រុមកីឡាវាយសីដទៃទៀត ពិតជាមានក្តីរីករាយនៅពេលឃើញវត្តមានកីឡាករជម្រើសជាតិប្រទេស ឥណ្ឌា Dey Subharkar បានមកម្ពុជា ពិសេសនៅក្រុងប៉ោយប៉ែតនេះ។មួយវិញទៀត សម្រាប់ឆ្នាំបន្ទាប់ក្រុមកីឡាករ នឹងអញ្ជើញកីឡាករល្បីៗមកពីបណ្តារប្រទេសផ្សេងៗ ដូចជា ៖ បារាំង ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីជាដើម មកកម្ពុជាពិសេសក្រុងប៉ោយប៉ែត ដើម្បី បណ្តុះបណ្តាលដល់យុវជនកម្ពុជាក្នុងវស័យកីឡា៕