ផ្លូវប្រវែងជាង១០គីឡូម៉ែត្រ ក្នុងស្រុកមង្គលបូរី ត្រូវបានបើកការដ្ឋានកសាង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន


ត្រលប់ក្រោយ

07/06/22 09:22 AM

ចំនួនទស្សនា៖

188

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ តំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា ម៉ៅម៉ាល័យ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីបើកការដ្ឋាន ស្ថាបនាផ្លូវចំនួន ៤ខ្សែ ដែលមានប្រវែសសរុបចំនួន១០,៣៥៧ម៉ែត្រ ក្នុងនោះមានផ្លូវក្រាលកៅស៊ូ DBST ចំនួន១ខ្សែ ប្រវែង ៦,៥៦៧ ម៉ែត្រ ផ្លូវ ចាក់បេតុង ចំនួន ២ខ្សែ ប្រវែង ២,០៩០ ម៉ែត្រ ផ្លូវ ក្រាល ថ្មបំបែកចំនួន១ខ្សែប្រវែង ១,៧០០ ម៉ែត្រ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ថ្លែងនាឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានពាំនាំបណ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំ និងបានកោតសរសើរអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមជាមួយ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រ កម្ពុជា ក្នុងការចូលរួមថែរក្សាបានសន្តិភាព និងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រើន។

ឯកឧត្តមបានបន្តថា៖ប្រទេសជាតិកំពុងស្ថិតក្នុងដំណាក់កាលនៃការឆ្លងរាលជម្ងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន ប្រើយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ ធ្វើប្រជាពលរដ្ឋខ្មែរអាចជៀសផុត ពីក្រញាំមច្ចុរាជនិងបានបើកដំណើរការប្រទេសឡើងវិញ បន្ទាប់ពីមានការបិទខ្ទប់ក្នុងដំណាក់កាលជម្ងឺកូវីដ-១៩នោះមក ដើម្បីស្តារឡើងវិញនូវខឿនសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះដែរ ឧបនាយករដ្ឋមន្ត្រី ក៏បានក្រើនរំឮកបន្ថែមដល់អាជ្ញាធរ ប្រជាពលរដ្ឋ សូមបន្តអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ បង្កើតពង្រីកមុខរបរ និងជំរុញវិស័យកសិកម្ម មិនយកពន្ធលើដីកសិកម្មបង្កបង្កើនផល ជាលក្ខណៈគ្រួសារ កសាងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ឃុំ សង្កាត់ ការពង្រឹងសន្តិសុខស្បៀង ការប្រើប្រាស់ទឹកស្អាត និងថាមពល អគ្គិសនី និងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ជាមួយគ្នានោះឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅបោះឆ្នោតទាំងអស់សូមត្រូវត្រៀមខ្លួន និងឯកសារសម្រាប់បម្រើឱ្យការងារបោះឆ្នោត (អត្តសញ្ញាណប័ណ្ណ) និងឯកសារសម្រាប់បម្រើឱ្យការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ រកថ្នាក់ដឹកនាំឃុំ សង្កាត់បន្តអភីវឌ្ឍមូលដ្ឋានកាន់តែរីកចម្រើន និងចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរថែមទៀត។

ក្នុងនោះដែរដោយពិនិត្យឃើញនូវកង្វះខាតអគាសិក្សា ដែលជាថ្នាលបណ្តុះធនធានមនុស្សេកឧត្តម និងលោកជំទាវ បានជួយសាង សង់អគារសិក្សាមួយខ្នង មាន៥បន្ទប់ នៅបឋម សិក្សា ២ឆ្នូ នៅឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យផផងដែរ៕


dd
Bottom Ad