ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បើកកិច្ចប្រជុំគណៈកម្មការដើម្បីបោះឆ្នោតជ្រើសរើស ប្រធានការិយាល័យប្រជាពលរដ្ឋ ក្នុងការពង្រឹងការងារបន្ថែមទៀត


ត្រលប់ក្រោយ

08/06/22 10:16 AM

ចំនួនទស្សនា៖

260

ប្រភព៖

កណ្តាល

កណ្ដាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានកិច្ចប្រជុំរបស់គណៈកម្មាធិការបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងសាលាខេត្តកណ្ដាល ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអ្នកមុខអ្នកការជាច្រើនរូបរបស់សាលាខេត្តកណ្ដាល។

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ មានប្រសាសន៍ថា ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ត្រូវបានជ្រើសរើសតាមការបោះឆ្នោត និងទទួលស្គាល់ដោយប្រកាសក្រសួងមហាផ្ទៃ ដែលមានអាណត្តិ៥ឆ្នាំ និងមានសិទិ្ធឈរឈ្មោះជាថ្មីម្តងទៀតនៅពេលចប់អាណត្តិ។ ការបើកកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយអំពីសមាសភាព តួនាទីភារកិច្ច របៀបរបបការងាររបស់គណៈកម្មាធិការបោះឆ្នោត និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ហើយកិច្ចប្រជុំនេះ ក៏ផ្សព្វផ្សាយផងដែរអំពីរចនាសម្ព័ន្ធ តួនាទីភារកិច្ច របស់ការិយាល័យប្រជាពលរដ្ឋខេត្ត និងពិភាក្សាគ្នាអំពីកាលបរិច្ឆេទនៃការប្រកាសជ្រើសរើសប្រធាន អនុប្រធានការិយាល័យខេត្ត។

ឯកឧត្តម បានលើកឡើងទៀតថា ការិយាល័យប្រជាពលរដ្ឋខេត្ត មានតួនាទីភារកិច្ច និងសិទ្ធិអំណាច ដូចជា៖ ទទួលបណ្តឹងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សម្រំាងវាយតម្លៃបណ្តឹងដែលទទួលបាន បញ្ជូនបណ្តឹងមិនស្ថិតក្នុងសមត្ថកិច្ចទៅស្ថាប័នពាក់ព័ន្ធ ចាត់វិធានការស៊ើបអង្កេត និងលើកអនុសាសន៍អំពីវិធានការដោះស្រាយ និងតាមដានការអនុវត្តវិធានការដោះស្រាយ ផ្តល់ព័ត៌មានត្រឡប់អំពីលទ្ធផល នៃការដោះស្រាយបណ្តឹង រៀបចំយន្តការចាំបាច់នានាពាក់ព័ន្ធនឹងដំណើការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រៀបចំផែនការសកម្មភាព ថវិកា និងរបាយការណ៍។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាល ចាប់ផ្តើមទទួលពាក្យបេក្ខជន ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២២។ កន្លែងដាក់ពាក្យ និងទទួលពាក្យនៅរដ្ឋបាលខេត្តកណ្តាលការិយាល័យលេខាក្រុមប្រឹក្សាខេត្ត រៀងរាល់ថ្ងៃនិងម៉ោងធ្វើការ៕ 


dd
Bottom Ad