បុរសម្នាក់បានកាប់មនុស្ស០២នាក់ឲ្យរងរបួស ត្រូវនគរបាលចាប់ខ្លួននៅស្រុកស្វាយចេក


ត្រលប់ក្រោយ

09/06/22 09:40 AM

ចំនួនទស្សនា៖

306

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវនគរបាលចាប់ឃាត់ខ្លួនភ្លាមៗបន្ទាប់ពីបានប្រើអំពើហឹង្សាកាប់បុរស០២នាក់ ឲ្យរងរបួសធ្ងន់ស្រាលដោយពុំដឹងមូលហេតុ ។ហេតុការណ៍នៃអំពើហឹង្សានេះ បានកើតឡើងនៅវេលាម៉ោង ០៧និង២០នាទីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នៅភូមិខ្លែងពណ៌ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី គក់ សុភ័ក្ត្រ អធិការរង ទទួលផ្នែកការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ ក្រោយពីទទួលនបានព័ត៌មាន ពីហេតុការណ៍នៃអំពើហឹង្សានេះ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានចាត់ឲ្យលោកដឹកនាំកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្លក្រាម ចុះបង្រ្កាបនិងឃាត់ជនបង្កភ្លាម នាំមកអធិការដ្ឋាន ដើម្បីអនុវត្តតាមនិតិវិធី ។

លោកអធិការរង បានបញ្ជាក់ថា៖ជនបង្កឈ្មោះ លន់ ឡាត់ ភេទ ប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិ ខ្លែងពណ៌ជើង ឃុំស្លក្រាម ស្រុក ស្វាយចេក ខេត្ត បន្ទាយមានជ័យ ។ចំណែកជនរងគ្រោះ០២នាក់ ម្នាក់ឈ្មោះ ស រ ធីម ភេទប្រុស អាយុ៣៨ឆ្នាំនិងម្នាក់ទៀតឈ្មោះ អ៊ុក សារ៉ាន ភេទប្រុសអាយុ៥៣ឆ្នាំ ជនរងគ្រោះទាំង០២នាក់ នៅភូមិឃុំ ជាមួយជនបង្ក ។

លោកវរសេនីយ៍ត្រី គក់ សុភ័ក្ត្រ បានបញ្ជាក់ទៀតថា៖ ដំបូងជនបង្កបានធ្វើសកម្មភាពកាន់កាំបិតតាំងតោដើរទៅកាប់ឈ្មោះស រ ធីម ដែលកំពុងអង្គុយលេងជាមួយកូនស្រី នៅនឹងមុខផ្ទះ ដោយពុំដឹងមូលហេតុ បណ្តាលឲ្យត្រូវចំខ្នងដៃស្តាំដេរ៣៩ថ្នេរ ។បន្ទាប់មកជនរងគ្រោះក៏បានរត់ទៅឲ្យឈ្មោះអ៊ុក សារ៉ានជួយ ពេលនោះជនបង្កបានកាប់ទៅលើជនរងគ្រោះឈ្មោះអ៊ុក សារ៉ាន បណ្តាលឲ្យត្រូវចំនួន០៣កន្លែង ផ្នែកក្បាល០១កន្លែងដេរ១៥ថ្នេរ ខ្នង០១កន្លែងដេរ០៧ថ្នេរនិងចិញ្ចើម០១កន្លែងដេរ០៣ថ្នេរ ។ ជនបង្កកម្លាំងនគរបាលជំនាញផ្នែកពញរហ្មទណ្ឌ កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

បញ្ជាក់៖បើតាមការឲ្យដឹងពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្លក្រាម ជនបង្កឈ្មោះ លន់ ឡាត់នេះ កើតជម្ងឺសរសៃប្រសាទរយៈពេល០៣ខែមកហើយ ប៉ុន្តែពុំមានលិខិតបញ្ជាក់ពីពេទ្យនោះទេ ៕


dd
Bottom Ad