ប្រជាពលរដ្ឋចំនួន១២៣គ្រួសារ សំណូមពរដល់អាជ្ញាធរក្រុងសិរីសោភ័ណ ចុះពិនិត្យប្រឡាយទឹកដែលលោកឈឹមសារឿន ហៅចិនខ្មៅ ចាក់ដីលប់ ត្រៀមអង្កន់ដីល្វេងលក់ ដែលធ្វើឲ្យផលប៉ះពាល់ការខ្វះទឹកធ្វើស្រែរបស់ពួកគាត់


ត្រលប់ក្រោយ

10/06/22 09:41 AM

ចំនួនទស្សនា៖

240

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ទាក់ទិនឹងលោកឈឹមសារឿន ហៅចិនខ្មៅ ម្ចាស់ផ្សារចិនខ្មៅ កំពុងចាក់ដីត្រៀមអង្កន់ដីល្វេងលក់ លប់ប្រឡាយទឹកហូរចូលស្រែរបស់ប្រជាកសិករ ធ្វើឲ្យផលប៉ះពាល់ការខ្វះទឹកធ្វើស្រែរបស់ពួកគាត់ ចំនួន១២៣គ្រួសារ ក្នុង៤ភូមិ មានភូមិ ព្រះពន្លា ភូមិព្រៃឬស្សី ភូមិតាទុង និងភូមិកោះពងសត្វ ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ពួកគាត់បានស្នើសុំដល់អាជ្ញាធរក្រុងសិរីសោភ័ណ ឲ្យជួយពិនិត្យមើលការចាក់ដីរបស់លោកឈឹមសារឿន ហៅចិនខ្មៅ ម្ចាស់ផ្សារចិនខ្មៅនេះ ផង ។

ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តំណាងឲ្យប្រជាពលរដ្ឋទាំង១២៣គ្រួសារនោះ បាននិយាយថា ប្រជាពលរដ្ឋធ្វើស្រែខាងកើតផ្សារចិនខ្មៅ និងស្ពានតាផាន់រាប់រយហិកតាឯណោះ រំពឹងលើប្រឡាយខាងកើតស្ពានតាផាន់ហូរកាត់ទៅស្ពានតាប៉ក់តាំងពីជំនាន់បារាំង ព្រោះប្រជាពលរដ្ឋធ្វើស្រែនៅខាងកើតផ្សារចិនខ្មៅនិងស្ពានតាផាន់ទាំង៤ភូមិនេះគាត់បានបូមទឹកពីប្រឡាយនេះមកដាក់ស្រែគាត់ទាំងខែប្រាំងនិងវស្សាជារៀងរាល់ឆ្នាំកន្លងមក។

ប្រជាពលរដ្ឋរូបនោះបានបញ្ជាក់ទៀតថា៖នៅឆ្នាំ២០១៦ លោកឈឹម សារឿនហៅចិនខ្មៅ បានចាក់ដីលុបប្រឡាយនេះស្ទើរអស់ទាំងស្រុងហើយរហូតបន្តចាក់លុបប្រឡាយនៅខាងជើងផ្សារចិនខ្មៅជាប់និងផ្លូវរថភ្លើងជិតអស់ទៀតហើយបានដាក់លូមុខកាត់តូចមកជំនួសវិញធ្វើឲ្យទឹកមិនអាចហូរចូលមកដល់ប្រឡាយមេស្តុបទឹកបាន។ ម្យ៉ាងទៀតប្រឡាយដែលលោកចិនខ្មៅចាក់លប់នោះនៅចំណុចខាងជើងផ្សារចិនខ្មៅជាប់និងផ្លូវរថភ្លើង ស្ថិតក្នុងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានទទឹងប្រហែល២០ម៉ែត្រនិងបណ្តោយរាប់១០០ម៉ែត្រឯណោះ។

ប្រជាពលរដ្ឋរូបនោះស្នើសុំឲ្យអាជ្ញាធរក្រុង សិរីសោភ័ណ ពិសេសលោក ហ៊ិល រ៉ាយ៉ា មេត្តាចុះពិនិត្យមើលទីតាំងដែល លោកឈឹម សារឿន ហៅចិនខ្មៅ ចាក់ដីបិទប្រព័ន្ធប្រឡាយនោះផង ព្រោះវាជាបេះដូងរបស់ប្រជាពលរដ្ឋក្នុងសង្កាតព្រះពន្លានេះត្រូវការទឹក ចាំចាច់ខ្លាំងណាស់សំរាប់ធ្វើស្រែរបស់ពួកគាត់

ចំណែក លោកឈឹមសារឿនបានបញ្ជាក់ដោយខ្លីថា៖ការអភិវឌ្ឍន៍លំនៅដ្ឋាននៅកន្លែងណាមួយនោះវាតែងតែមានការប៉ះទង្គិចគ្នារវាងអ្នកអភិវឌ្ឍន៍និងប្រជាពលរដ្ឋជៀសមិនផុតពីការមានទំនាសនោះឡើយ៕


dd
Bottom Ad