លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សរសើដល់កម្លាំងនគរបាល ដែលការពារសន្តិសុខ សណ្តាប់ធ្នាប់ពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់បានល្អ


ត្រលប់ក្រោយ

14/06/22 11:37 AM

ចំនួនទស្សនា៖

310

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើរដល់កងម្លាំងនគរបាលទាំងអស់ ដែលបានខិតខណប្រឹងប្រែងយកអស់ស្មារតីទទួលខុសត្រូវក្នុងភារិច្ចរបស់ខ្លួនដោយសហការជាមួយកម្លាំងប្រជាការពារនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពបានល្អ ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងមកនេះ ប្រព្រឹត្តដោយរលូន មានតម្លាភាព គ្មានអំពើហឹង្សា គ្មានការ គម្រាមកំហែង ។ការថ្លែងនេះក្រោយពីពិធីគោរពទង់ជាតិ ថ្ងៃច័ន្ទទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីអស់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង នាយ នាយរងការិយាល័យ នាយ នាយរងផ្នែក និង មន្ត្រីនគរបាលប្រមាណជាង៣០០នាក់ ។


ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានបញ្ជាក់ថា៖ក្នុងឱកាសដំណើរការបោះឆ្នោតនោះ មានជនអមិត្ត០១ក្រុមបានមកស្នាក់នៅក្រុងប៉ោយប៉ែត តាំងពីមុនដំណើរនាំការបោះឆ្នោតប៉ុនប៉ងយកខេត្តបន្ទាយមានជ័យ ជាគោលដៅបង្កឲ្យកើតមាននូវ ភាពអសន្តិសុខ ក្នុងពេលបោះឆ្នោតនោះ ប៉ុន្តែដោយដឹកពីផែនការមុននិងមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននរបាលជាតិ យើងបានបំផ្លាញនូវផែនការដ៏អាក្រក់ជូរជាតិរបស់ជនអគតិទាំងនោះ បានមុននិងទាន់ពេលវេលា ធ្វើឲ្យការបោះឆ្នោតនោះដំណើរការទៅបានដោយជោគជ័យ ។


ជាចុងក្រោយលោកឧត្តមសេនីយ៍ ស្នងការក៏បានក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ដោយសារបាតុភូមិធម្មជាតិ ពោលគឺប្រុងប្រយ័ត្នរន្ទះបាញ់ ព្រោះនេះជា រដូវវស្សាមានភ្លៀងផ្គររន្ទះកាចសាហាវ ។មួយវិញទៀតត្រូវថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អជៀសផុតពីជម្ងឺឆ្លងនានា ដោយផឹកស្អាត ហូបស្អាត រស់នៅស្អាត ពិសេសបន្តការអនុវត្តនូវវិធានការ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ព្រោះជម្ងឺកូវី៩-១៩ថ្វីត្បិតតែថមថយក៏ពិតមែន វាមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ ដូច្នេះត្រូវប្រុងប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួនជានិច្ច ៕ណុប-រក្សា(២៩០១៦)


dd
Bottom Ad