ប្រជាពលរដ្ឋចាស់ៗចំនួន ២០០នាក់ ក្នុងស្រុកថ្មពួក​ ទទួលបានវ៉ែនតាម៊ីញោម ជាអំណោយរបស់ឯកឧត្តម កែ គឹមយ៉ាននិងលោកជំទាវ ហេតុការណ៍៖


ត្រលប់ក្រោយ

14/06/22 11:54 AM

ចំនួនទស្សនា៖

260

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២២ ដោយមានការចូលរួម លោកជំទាវ ម៉ៅ ម៉ាល័យកែ គឹមយ៉ាន អញ្ជើញជាអធិបតីក្នុងពិធីចែកវែនដ ជូនប្រជាពលរដ្ឋ ចាស់ៗចំនួន ២០០នាក់ នៅស្រុកថ្មពួក ។ពិធីនេះមានការចូលរួមពី ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលជាអំណោយរបស់ លោក កែ គឹមយ៉ាន សមាជិក គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋាន ខេត្តបន្ទាយមានជ័យនិងលោកជំទាវ ។

ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា៖ កម្មពិធីចែកវ៉ែនតាដល់ចាស់ៗដែលមានបញ្ហាផ្នែកពេលនេះរៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងអ៊ីអុបទិក (E-OPTIC) ។បើយោងតាមរបាយការណ៍របស់គណៈកម្មការជាតិសុខភាពភ្នែកទៅលើការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា អត្រានៃភាពពិការភ្នែកបានធ្លាក់ចុះពី ០,៣៨ មក ០,៣៧% ក្នុងចំណោមពលរដ្ឋទូទៅ និងពី ២,៨% មក ២,៥% ចំពោះពលរដ្ឋកម្ពុជា ដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ។


ឯកឧត្តមបានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជានិច្ចកាលតែងតែគិតគូរអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋជានិច្ច។ជាក់ស្តែងនៅព្រឹក ថ្ងៃ នេះក្រុមការងារគណៈបក្សប្រជាជនបានធ្វើពិធីចែកវ៉ែនម៉ាញ៉ូបដល់មនុស្សចាស់ចំនួន២០០នាក់ ដើម្បីទប់ស្កាត់ និងបង្ការភាពពិការភ្នែកនៅកម្ពុជាដោយម្នាក់ទទួលបានវែនតា១ សារុង០១ ផងដែរ។


ក្នុងនោះឯកឧត្តមបានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ឲ្យបានល្អគ្រប់គ្នា គឺហូបស្អាត ផឹកស្អាតនិងរស់នៅស្អាត ដើម្បីបង្ការជំងឺផ្សេងៗពិសេសរដូវវស្សានេះ កើតមានជំងឺឆ្លងដែលបណ្តាលមកពីការប្រើប្រាស់ទឹកមិនស្អាត ឬចំណីអាហារដែលមិនបានចម្អិនឲ្យបានត្រឹមត្រូវ។មួយវិញទៀតត្រូវយកចិត្តទុកដាក់តាមដាន និងពិនិត្យភ្នែករបស់ខ្លួនឲ្យបានជាប្រចាំ ឬក្នុងករណីសង្ស័យ ឬមានរោគសញ្ញាពាក់ព័ន្ធនឹងភ្នែកកើតឡើង ។ជាមួយនោះក៏ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពភ្នែករបស់កុមារតូចៗ កុំបណ្តោយឲ្យលេងទូរសព្ទ ឬលេងហ្គេមហួសកំរិត ដែលអាចបណ្តាលឲ្យមានបញ្ហាជម្ងឺភ្នែកនៅពេលខាងមុខ៕



dd
Bottom Ad