ពិធីសំណេះសំណាល​ និងចែកគ្រឿងឧបភោគ បរិភោគជូនដល់ក្រុមការងារចម្រុះអន្តរាគមន៍ថ្នាក់ជាតិបង្ក្រាបបទល្មើសជលផល​និងចុះត្រួតពិនិត្យស្ថានភាពបទល្មើសជលផល ហេតុការណ៍៖


ត្រលប់ក្រោយ

16/06/22 11:26 AM

ចំនួនទស្សនា៖

215

ប្រភព៖

សៀមរាប

ខេត្តសៀមរាប៖ នៅរសៀល​ថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ២០២២ លោក​ ប្រាក់ សោភ័ណ​ អភិបាលរងខេត្ត​ និងជាអនុប្រធានអចិន្រ្តៃយ៍​ក្រុមការងារពិនិត្យស្រាវជ្រាវ​និងបង្រ្កាបបទល្មេីសជលផលក្នុងភូមិសាស្រ្តខេត្តសៀមរាប​ តំណាងឯកឧត្តម​ ទៀ​ សីហា​អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធាន​​ក្រុមការងារពិនិត្យស្រាវជ្រាវ​និងបង្រ្កាបបទល្មេីសជលផលក្នុងភូមិសាស្រ្តខេត្តសៀមរាប​បានចូលរួមក្នុងពិធីសំណេះសំណាល​ និងចែកគ្រឿងឧបភោគ បរិភោគជូនដល់ក្រុមការងារចម្រុះអន្តរាគមន៍ថ្នាក់ជាតិបង្ក្រាបបទល្មើសជលផល(រដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអន្តរាគមន៍អគ្គស្នងការនគរបាលជាតិ) ដែលកំពុងប្រចាំការនៅចំណុចកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប​ នៅក្នុងភូមិសាស្រ្ត​ខេត្តសៀមរាប​ក្រោមការដឹកនាំរបស់​ឯកឧត្តម វេង​ សាខុន​ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជេីញចូលរួមពីសំណាក់​ លោក​ ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក​ នាយ នាយរងខណ្ឌ នាយផ្នែក នាយសង្កាត់រដ្ឋបាលជលផល លោក ប្រធាន អនុប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញពាក់ព័ន្ធនាន។

​ក្នុងពិធីសំណេះសំណាលនេះ​ក្រុមការងារចម្រុះប្រចាំការទទួលបានគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនដូចខាងក្រោម​ ៖

១-ថវិកាចំនួន​ ៥ ០០០ ០០០ រៀល

២-ទឹកសុទ្ធធុងធំចំនួន​ ៣០ ធុង

៣-ប្រេងម៉ាស៊ូចំនួន​ ៥០០លីត្រ

៤-អង្ករចំនួន​ ៤បាវ

៥-ត្រីខចំនួន​ ៧ យួរធំ

៦-សាច់ជ្រូកចំនួន ៣៥គីឡូក្រាម

៧-មីចំនួន​ ៤៨កេស

៨-បន្លែគ្រប់មុខចំនួន​ ៥០គីឡូក្រាម

៩-ពងមាន់ចំនួនចំនួន​ ៤០០ពងឧបត្ថម្ភដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប​៕


dd
Bottom Ad