វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ មានវឌ្ឍនភាពកាន់តែច្រើន គុណភាពកាន់តែប្រសើរ


ត្រលប់ក្រោយ

17/06/22 10:20 AM

ចំនួនទស្សនា៖

617

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ លោក អោម ចន្ថា អភអភិបាលរងខេត្តបន្ទាយមានជ័យ ថ្លែងដូច្នេះក្នុងពិធីប្រារព្ធទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៥ឆ្នាំ ២០២២ ក្រោមប្រធាន បទ " TVET បង្កើនផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់ " ពិធីនេះធ្វើនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ស្ថិតនៅភូមិគាបសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ កាលពីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២២ ម្សិលមិញ។

លោកស្រីសំរឹទ្ធ សូរ្យជាតិ នាយិកា បានលើកឡើងពំពីប្រវត្តិនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យនេះថា៖ វិទ្យាស្ថាននេះដើមឡើយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:ផ្នែកសិប្បកម្ម សេវាកម្ម កសិកម្ម របស់អង្គការពលកម្មអន្តរជាតិកាត់បន្ថយភាពក្រីក្រ ឧបត្ថម្ភដោយអង្គការ UNDP-CA​RERE. ILO ONEST. GIZ ។ ក្រោយមក វាស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជននិងកីឡានិងពីឆ្នាំ២០០៤-១៨ បន្ទាប់មកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:វិញ ។ ​ហើយនៅឆ្នាំ២០១៩ ក៏ត្រូវរាជរដ្ឋាភិបាល បានតម្លើងជាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ក្នុងនោះមានមន្ត្រីនិងគ្រូបច្ចេកទេសចំនួន២៧នាក់ មានដេប៉ាតឺម៉ង់៥និងការិយាល័យ៣ ។ ចំពោះការអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ:មាន៥កម្រឹត ជំនាញគោល៥គឺ ជំនាញវិស្វកម្ម អគ្គិសនី, វិទ្យាសាស្ត្រកុំព្យួទ័រ, វិស្វកម្មមេកានិចរថយន្ត , វិស្វកម្មសំណង់ស៊ីវិល វេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រសត្វ ។នឹងបន្តពង្រីកជំនាញគោលស្របតាមតម្រូវការទីផ្សារការងារ ធនធាននិងការវិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនាបច្ចុប្បន្ននិងអនាគត ។

លោកស្រីសំរឹទ្ធ សូរ្យជាតិ បញ្ជាក់ថា ៖បច្ចុប្បន្ននេះ វិទ្យាស្ថានបានទទួលការឧបត្ថម្ភ គាំទ្រពីរាជរដ្ឋាភិបាលតាមរយ:ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: និងដៃគូទំនាក់ទំនងកិច្ចសហប្រតិបត្តិការជា​មួយក្រុមហ៊ុន សហគ្រាស អង្គការ សមាគមជាតិ អន្តរជាតិមានវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យា(NPIC) សាលាជាតិបណ្តុះបណ្តាលបច្ចេកទេស ((NTTI) ជាមួយអង្គការសហប្រតិបត្តិការអាល្លឺម៉ង់ស្វីស(GIZ) , ADB ,សាកលវិទ្យាល័យបច្ចេកទេសនិងវិជ្ជាជីវ:អ៊ីចូវ ប្រទេសចិនជាដើម ។ហើយក៏ទទួលបានការបំពាក់សម្ភារ:បរិធានបម្រើការងារបណ្តុះបណ្តាលកាន់តែច្រើន ចំគោលដៅនិងមានប្រសិទ្ធភាព ។

បន្ទាប់ពីលោក លោកអនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តបន្ទាយមានជ័យបានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតិតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងឱកាសទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេក ទេស និង វិជ្ជាជីវៈ លើកទី៥ឆ្នាំ ២០២២ ក្រោម ប្រធាន បទ " TVET បង្កើនផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់ "នោះមក។

លោកអោម ចន្ថា អភិបាល រងខេត្តបន្ទាយមានជ័យបានគូសបញ្ជាក់ថា៖ការប្រារព្វពិធីនេះឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបច្ចេកទេសនិងវិជ្ជាជីវ: និងការផ្សព្វផ្សាយ ។ជាពិសេសជម្រុញ​ការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ប្រសិទ្ធភាព ដើម្បីឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។ហើយឱកាសការងារ ជាកាលានុវត្តភាពដ៏ប្រសិទ្ធភាព ឈានទៅរកនូវការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយ ចីរភាពនិងថ្កុំថ្កើង៕


dd
Bottom Ad