20/06/22 10:12 AM
បន្ទាយមានជ័យ៖ ឯកឧត្តម ឈើយ ចាន់ណា ប្រធានគណៈបញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំ បូកសរុប ដកស្រង់បទពិសោធន៍ ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅស្នាក់ការគណបក្សប្រជាជន ស្រុកកស្វាយចេក ដោយមានការចូលរួមពីក្រុមការងារគណៈកម្មាធិការបក្សមូលដ្ឋានខ-២៧ ក្រុមការងារគណៈកម្មាធិការគណបក្សស្រុកស្វាយចេក គណៈកម្មាធិការគណបក្សឃុំទាំង០៨ ។
ឯកឧត្តមឈើយ ចាន់ណា បានលើកឡើងថា៖ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ ។ ថ្ងៃនេះយើងប្រជុំពិភាក្សា ដើម្បីបានជាមូលដ្ឋានក្នុងការវាយតម្លៃ លទ្ធផលនិងបទពិសោធន៍ ការងារបោះឆ្នោត ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ ដកស្រង់បទពិសោធន៍ារងារដឹកនាំការងារបោះឆ្នោត ដោយកត់ត្រានូវចំណុចខ្លាំង ចំណុចខ្សោយ ិងបញ្ហាប្រឈមនៅមូលដ្ឋាន ។
ឯកឧត្តម បានបញ្ជាក់ថា ៖ ប្រធានបទដែលត្រូវលើកយកមកពិភាគ្សានោះគឺ៖
១/-ការងារកសាងសមាជិកគណបក្ស។
២/-ការងារគ្រប់គ្រង និងពង្រឹងរចនាសម្ព័ន្ធចាត់តាំងគណបក្ស។
៣/- ការគ្រប់គ្រងសមាជិក គណបក្សក្នុងជួរយុវជន និងមនុស្សវ័យចាស់ ។
៤/- ការដោះស្រាយបញ្ហា និងសំណូមពររបស់មូលដ្ឋាន ។
៥/-ការងារចាត់តាំងគណបក្ស(ការរៀបចំបេក្ខជន ការរៀបចំសាខាបក្សភូមិ)។
៦/-ភារកិច្ចសាខាបក្សភូមិ ក្នុងការគ្រប់គ្រងសមាជិកគណបក្ស/ ដឹកនាំសមាជិកគណបក្សទៅបោះឆ្នោត ។
៧/- ការចាត់តាំងភ្នាក់ងារគណប្ស សង្កេតការណ៍បោះឆ្នោត/រាប់សន្លឹកឆ្នោត - ការចាត់តាំងភ្នាក់ងារស.ស.យ.កនិងភ្នាក់ងារសមាគមនារី ។
ឯកឧត្តម បានរំលឹកថា៖គណបក្សប្រជាជនកម្ពុជា មានគុណបំណាច់៣ធំៗ គឺ៖
១/-រំដោះប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងទប់ស្កាត់របបយង់ឃ្នងនោះ មិនឲ្យវិលត្រឡប់មកវិញ ។
២/- បានអនុវត្តនូវគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្ស ប្រទេសជាតិ មានសុខសន្តិភាពពេញលេញនិងមានការអភិវឌ្ឍ ។
៣/-ថ្មីៗកន្លងមកនេះ ពិភពលោកផ្ទុះនូវជម្ងឺឆ្លងរាតត្បាតកូវីដ-១៩ ជាសកល ធ្វើឲ្យប៉ះពាល់សុខភាពសាធារណៈ ដោយឡែកប្រទេសកម្ពុជាយើងក៏រងគ្រោះដោយការជម្ងឺដ៏កាចសាហាវនេះ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋទូទាំងប្រទេស រាជរដ្ឋាភិបាល ដឹកនាំដោយ គណបក្សប្រជាជន បានរិៈរកគ្រប់មធ្យោបាយយកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋដោយឥតគឹតថ្លៃ រហូតមកទល់បច្ចុប្បន្ននេះ ជម្ងឺកូវីដ-១៩ បានថមថយចុះ រាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ ។មួយវិញទៀតគណបក្សប្រជាជនគឺជាគណបក្សចាស់ទុំជាងគេ ទោះគណបក្សណាមសុំរួមរស់ជាមួយក៏បាន ។
ជាចុងក្រោយ ឯកឧត្តម ឈើយ ចាន់ណា បានបញ្ជាក់ថា៖មេឃុំ មេភូមិ គឺនៅកៀកជាមួយប្រជាពលរដ្ឋ ដឹងពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដូច្នេះរាល់សំណូមពររបស់ប្រជាពលរដ្ឋត្រូវដោះស្រាយជូនគាត់ឲ្យបានទាន់ពេលវេលា ពិសេសទាក់ទិននឹងសេវារដ្ឋបាល បញ្ហាទំនាស់ដីធ្លីជាដើម ។ជាងនេះទៀតអាជ្ញាធរឃុំ ស្វែងយល់អំពីច្បាប់បទដ្ឋាននានា ដើម្បីងាយស្រួលការងារដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលមានបញ្ហាទំនាស់ផ្សេង ក្រៅប្រព័ន្ធតុលាការ។ទន្ទឹមនោះ មានសាមគ្គីភាពផ្ទៃក្នុងឲ្យបានស្អិតរមួត ត្រូវថែរក្សាសមាជិក សមាជិកាបក្សចាស់ និងពង្រីកសមាជិក សមាជិកាបក្សថ្មី ៕