បុរសម្នាក់បានស្លាប់ក្រោយពីគ្រោះថ្នាក់ចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងក្រុងសិរីសោភ័ណ ហេតុការណ៍៖


ត្រលប់ក្រោយ

20/06/22 10:21 AM

ចំនួនទស្សនា៖

284

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យ បាននិយាថា៖បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ក្រោយពីជួបឧប្បទ្ទវហេតុគ្រោះថ្នា់ចរាចរណ៍ ដោយបើកម៉ូតូទៅបុកប៉ះជាមួយរថយន្ត ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្រៅទីប្រជុំជន ត្រង់ចំណុចមុខភោជនីយបឹងឈូកស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

នគរបាលបានប្រាប់ទៀតថា៖ ជនរងគ្រោះឈ្មោះ យស់ ហុកឡាយ ភេទប្រុសអាយុ ២១ឆ្នាំ នៅភូមិស្រណាល ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បើបរម៉ូតូ ម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប-1AC-9927 បើកបរក្នុងល្បឿនលឿន អត់ពាក់មួកសុវត្ថិភាព ទិសដៅពីលិចទៅកើតវ៉ាជែងរថយន្តផ្សេងទៀត ដែលធ្វើដំណើរស្របទិសគ្នា ហើយជ្រុលទៅបុកប៉ះជាមួយរថយន្តម៉ាកហាយឡិនដឺ ពណ៌បៃតង ពាក់ស្លាកលេខ សៀម​រាប 2B-1656 ក្នុងទិសដៅផ្ទុយគ្នាពីកើតមកលិច បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ចំណែកអ្នកបើករថយន្ត ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានបើករថយន្តយកទៅលាក់ទុកនៅចំណុចជើងភ្នំស្វាយ ស្ថិតក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ហើយរត់គេចខ្លួនបាត់ តែត្រូវបានកម្លាំងនគរបាលចរាចរណ៍ស្រាវជ្រាវឃើញរថយន្ត យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ដើម្បីស្រាវជ្រាវរកម្ចាស់មកដោះស្រាយតាមនិតិវិធី។ចំណែកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕


dd
Bottom Ad