ព្រះសង្ឃ ពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស កសាងព្រះអង្គធំនៅវត្តកូបតូច ឃុំគុត្តសត ស្រុកអូរជ្រៅ


ត្រលប់ក្រោយ

20/06/22 10:27 AM

ចំនួនទស្សនា៖

488

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ សហគមន៍ព្រះសង្ឃនិងពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ បានធ្វើពិសែនក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីបញ្ចុះបឋមសិលាតម្កល់ព្រះអង្គធំដែលទំហំអគារទ្រ២៤មគុណ២៤ម កម្ពស់១៨ម ,ធ្វើបុណ្យផ្កាប្រាក់សាមគ្គីនិងរាប់បាត្រព្រះសង្ឃ១០៩អង្គនៅវត្តពោធិ៍ញាណកូបតូចភូមិកូបតូច ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

បើយោងព្រះគ្រូវរធម្មោ សំម៉ាយ ប៉ាន់សូផាន់ និងព្រះគ្រូតេជពពោលាភូម៉ា ភូម៉ាលីបានមានសង្ឃដីការថា៖ខឿនបល្ល័ង្គនិងព្រះពុទ្ធរូបអង្គធំនេះ ផ្តួចផ្តើម ផ្តល់សទ្ធាកសាងដោយ៖១-ព្រះគ្រូអត្ថកោវិទោខៀវ សំប៊ូន ។ ២-ព្រះគ្រូវរធម្មោ សំម៉ាយ ប៉ាន់សូផាន់ ។ ៣-ព្រះគ្រូតេជពពោលាភូម៉ា ភូម៉ាលី ៤-ឧបាសិកានូភិន សែរ លោកណយ អ្នកស្រីកាន់ហារនិងក្រុមគ្រួសារ ។៥-លលកសំ ឆូក អ្នកស្រីឌួរព្រមទាំងបុត្រ ចៅ។៦-លោកចយ អ្នកស្រីសូវ៉ាត ភិនិត ឧបាសកថង ឌី ភិនិត ឧបាសកប៉ានអឿ ម៉ាបនិងក្រុមគ្រួសារ ។​ព្រមទាំងពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយក្នុងនិងក្រៅប្រទេស ។

ក្នុងពិធីនោះមានការនិមន្តនិងអញ្ជើញ មានព្រះតេជគុណ ឧបាសិកា ឧបាសក ពុទ្ធបរិស័ទ នៅសហរដ្ឋអាមេរិកនិងថៃ ។ ព្រះគ្រូប៉ុក ចំរើន ចៅអធិការវត្តស្ទឹងបត់និងជាព្រះអនុគណក្រុងប៉ោយប៉ែត ព្រះគ្រូចៅអធិការវត្តនានា លោកយឹម សំណាង អភិបាលស្រុកអូរជ្រៅនិងសហការីពីរដ្ឋបាលស្រុក ឃុំ ធម្មការ នគរបាល កងរាជអាវុធហត្ថ កងទ័ពស្រុកនិងពុទ្ធបរិស័ទជាច្រើន ។

គណៈ:កម្មការសាងសង់បានអោយដឹងថា៖បល្លូ័ង្គនិងព្រះអង្គធំស្កឹមស្កៃនោះគ្រោងចំណាយថវិកា ពី៤០ទៅ៥០ម៉ឺនដុល្លាសរអា ហើយប្រើពេលសាងសង់ពី២ទៅ៤ឆ្នាំ ។

លោកយឹម សំណាង អភិបាលស្រុកអូរជ្រៅបានថ្លែងអំណរព្រះគុណ អរគុណដល់កម្លាំងមហាសាមគ្គី និងទឹកចិត្តស្នេហាមាតុភូមិកំណើតរបស់ព្រះសង្ឃ ពុទ្ធបរិស័ទនិងសប្បុរសជនដែលផ្តួចផ្តើម កសាងពុទ្ធរូបព្រះអង្គធំស្កឹមស្កៃនេះ។

លោកបន្តថា៖នេះជាការរួមចំណែកជាមួយអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន និងរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ ពង្រឹងខឿនពុទ្ធសាសនាដែលជាសានារបស់រដ្ឋ។ក្នុងនាមរដ្ឋបាលស្រុក និងក្នុងនាមលោកផ្ទាល់មានមោទនភាពយ៉ាងក្រៃលែង ក្នុងការកសាងពុទ្ធរូបព្រះអង្គធំ២អង្គគីវត្តកូបតូចនាឃុំគុត្តសតនេះ១អង្គនិងនៅវត្តចាន់ស៊ីរតនារាមឃុំកូប ។

សូមបញ្ជាក់៖ក្នុងពិធីក៏មានចែកសម្ភារ:សិក្សាដល់សិស្សានុសិស្សមត្តេយ្យ និងបឋមសិក្សាផងដែរ៕


dd
Bottom Ad