រថភ្លើងព្រលះរថយន្តបើកឆ្លងកាត់អូសជាងជិត៤០ម៉ែត្រ នៅស្រុកមង្គលបូរី សំណាងល្អគ្មានអ្នកគ្រោះថ្នាក់ដល់ជីវិត


ត្រលប់ក្រោយ

20/06/22 10:55 AM

ចំនួនទស្សនា៖

236

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ានដាយ ពណ៌ស ប្រភេទដឹកទំនិញ ផលិតឆ្នាំ២០០០ ពាក់ផ្លាកលេខភ្នំពេញ3D-5575 ​បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១៥៩C​ក្នុងទិសដៅពីកើតទៅលិច បានក្រឡាប់ផ្ងាជើង ក្រោយពីជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដោយរថភ្លើងមួយគ្រឿងលេខ៦៦៥៧ ពណ៌ខ្មៅ+លឿង ក្រុមហ៊ុនROYALRAILWAY បើកបរក្នុងទិសដៅពីត្បូងទៅជើង បុកពេញទំហឹងអួសប្រវែង៣៨,៥០ម៉ែត្រ។ហេតុ​​ការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង០៨និង២០នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២២ ចំណុចផ្លូវប្រសព្វផ្លូវរថភ្លើងនិងផ្លូវជាតិលេខ១៥៩C​ក្នុងភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា៖ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះរវាងរថភ្លើងបុកជាមួយរថយន្តនេះ មិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គ្រាន់តែរងរបួសស្រាលអ្នកបើករថយន្ត ឈ្មោះ ពាន់ ពៅ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិលៀប ឃុំពាត់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប និងអ្នកបើកបររថភ្លើងមិនរងរបួសនោះទេ ឈ្មោះយុយ យី ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិធ្នុងរលីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ៕


dd
Bottom Ad