21/06/22 09:24 AM
ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃនៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា គឺ សម្តេច ពិជ័យ សេនាទៀ បាញ់ ធ្វើការពិចារណា និងរៀបចំ ធ្វើ មាតុភូមិ និវត្ត នូវ អដ្ឋិធាតុ របស់ អតីត យុទ្ធជន កម្ពុជា ចំនួន ៤៩រូប ដែល បានពលីជីវិតនៅប្រទេសវៀតណាម ហើយអដ្ឋិធាតុទាំងនោះ គប្បី តម្កល់ ទុក នៅកន្លែងតំបន់កោះថ្ម«X16» ផងដែរ។
ការមានប្រសាសន៍បែបនេះគឺធ្វើឡើងនៅក្នុងពិធីអប់អរសាទរទិវាអតីតយុទ្ធជនកម្ពុជាលើកទី ៤៥ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ នៃ ដំណើរ តស៊ូ រំដោះជាតិ និ ង សម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានានៅតំបន់កោះថ្ម«X16» នៅ ព្រំដែន កម្ពុជា-វៀតណាម ក្នុង ខេត្តត្បូងឃ្មុំ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា អតីត យោធា កម្ពុជា ជា ច្រើន នាក់ បានពលីជីវិតនៅប្រទេសវៀតណាម ហើយ អដ្ឋិធាតុ របស់ ពួកគេ បាន តម្កល់ ទុក នៅ លើទឹកដី ខេត្តដុងណាយប្រទេសវៀតណាម រាប់សិបឆ្នាំមកហើយដោយ
សារតែរកសាច់ញាតិ និង ក្រុមគ្រួសាររបស់ពួកគេមិនឃើញ ដូច្នេះដើម្បីតបស្នងសងគុណចំពោះបងប្អូន ពលី ទាំង នោះ គប្បី ធ្វើមាតុភូមិនិវត្តមកកម្ពុជាវិញនូវអដ្ឋិធាតុ របស់ពួកគេ ដោយតម្កល់ឲ្យបានត្រឹមត្រូវ នៅ ក្នុង តំបន់ «X16» នេះតែម្តង។
សម្ដេចតេជោ និងជានាយឧត្ដមសេនីយ៍ផ្កាយមាស ៥ ផុតលេខ បានមានប្រសាសន៍បន្ថែមទៀតថា អតីតយុទ្ធជនពលីកម្ពុជា នៅ អតីត អង្គភាព ១២៥ (កម្ពុជា) បាន ពលីជីវិត ក្នុង បុព្វហេតុ រំដោះជាតិ ស្ថិតនៅឃុំឡុងយ៉ាវ ស្រុកគីមមី ខេត្តដុងណាយ ប្រទេស វៀតណាម។ ទីតាំង ប្រវត្តិសាស្ត្រ នេះ គឺ ជា កន្លែង បញ្ចុះ សពយុទ្ធជន កម្មាភិបាលពលី អតីតអង្គភាព១២៥ ចំនួន ៤៩ នាក់ ដែល បានបូជាជីវិតក្នុងបុព្វហេតុរំដោះប្រទេសជាតិ និង អាយុ ជីវិត ប្រជាជន កម្ពុជា ពី របប ប្រល័យ ពូជសាសន៍ ប៉ុល ពត ហើយអង្គភាព១២៥ គឺជាឈ្មោះ អង្គភាព ដំបូង នៃ កង កម្លាំង សាមគ្គី សង្គ្រោះជាតិ កម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ជា ចំណុច ចាប់ ផ្តើម ដំបូង គេបង្អស់ នៃចលនា តស៊ូ របស់ កម្ពុជា ចេញ ពី ប្រទេស វៀតណាម ក្រោម ការដឹកនាំ ដោយ ផ្ទាល់ ពី សមមិត្ត ហ៊ុន សែន មុននឹងឈានដល់ការបង្កើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃ ទី២ ខែធ្នូ ឆ្នាំ១៩៧៨។
យ៉ាងណាក៏ដោយបន្ទាប់ពីធ្វើការតម្កល់នូវអដ្ឋិធាតុរបស់អតីតយុទ្ធជនកម្ពុជាទាំង៤៩នាក់នេះ នៅប្រទេសវៀតណាម អស់រយៈពេលជាង ៤០ឆ្នាំមកហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី កម្ពុជា បាន ស្នើ ឲ្យ មាន ការ រៀបចំ នូវ អដ្ឋិធាតុ ទាំង នោះ មក កម្ពុជា វិញ នា ពេល ខាង មុខ នេះ ដើម្បីបញ្ជាក់អំពីសញ្ញាបន្ថែមទៀតក្នុងការខិតខំរំដោះប្រទេសជាតិ ពីសំណាក់ យុវជន កម្ពុជា នា គ្រានោះ ឲ្យរួចផុត ពីរបបប្រល័យពូជសាសន៍ប៉ុល ពត។
គូរបញ្ជាក់ផងដែរថា នាឱកាសនៃពិធីអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជាលើកទី ៤៥ នោះផងដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសរក្សាទុកដីចំនួន ១,១៧៦ ហិកតា នៅតំបន់ប្រវត្តិសាសន៍យោធាតេជោកោះថ្ម X16 ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាប់ព្រំដែនប្រទេសវៀតណាម ដែលតំបន់នេះនឹងក្លាយជាតំបន់ពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញ និងក៏ជាកន្លែងដែលជាដៃគូរសហប្រតិបត្តិការជាមួយនឹងប្រទេសវៀតណាមដ៏ល្អប្រសើរទៀតផង៕