21/06/22 15:21 PM
បន្ទាយមានជ័យ៖ ដើម្បីធានាបានទាំងស្រុង នូវសន្តិសុខ សុវត្ថិភាពនិងសណញតាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរៈជនសំខាន់ ជាតិ អន្តរជាតិ សមាជិក សមាជិកានិងប្រជាពលរដ្ឋ ដែលអញ្ជើញចូល រួមក្នុងពិធីទិវាមច្ឆាជាតិ នៅអាងទឹកត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុក ភ្នំស្រុក នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំដាក់ចេញនូវផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ដែលពិធីនេះរៀបចំធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង នាយ នាយរងការិយាល័យ លោកមេ បញ្ជាការ លោកអធិការ អធិការរង ផងដែរ ។
ថ្លែងនាឱកកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់បទបញ្ជាដល់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ គ្រប់គ្រងកម្លាំងតាមចំណុចនីមួយៗ ត្រូវយកអស់ស្មារតីម្ចាស់ការ និងរួមសហការទទួលខុសត្រូវគ្រប់ភារកិច្ច ការពារឲ្យមានប្រសិទ្ធិភាពខ្ពស់ ដោយសហការជាមួយបណ្តាអង្គភាពពាក់ព័ន្ធ ដូចជាកម្លាំងកងអង្គរក្ស កម្លាំងកងរាជអាវុធហត្ថ យោធានិងសមត្ថិច្ចផ្សេង ដោយសហប្រតិបត្តិការឲ្យបានល្អប្រសើរ ។ទប់ស្កាត់ឲ្យបានរាល់មុខសញ្ញាដែលមានចេតនាបង្កឲ្យមានភាពចលាចលក្នុងពិធីឬតវាផ្សេងៗ ។មួយវិញទៀត ថ្នាក់ដឹកនាំតាមគោលដៅ នីមួយត្រូវបញ្ចុះកម្លាំង ឲ្យដល់គោលដៅ ដែលបានកំណត់ក្នុងផែនការនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ៕