ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនមន្ត្រីនគរបាលចំនួន២២២នាក់/២៤នាក់ សិក្សានៅសាលានគរបាលជាតិភូមិភាគ១-៤និង៦


ត្រលប់ក្រោយ

24/06/22 12:25 PM

ចំនួនទស្សនា៖

291

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖  ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានចាត់បញ្ជូន នាយនគរបាលនិងនាយនគរបាលរងដែលបានប្រឡងជាប់ឲ្យចូលបំរើការងារក្នុងក្របខ័ណ្ឌនគរបាលជាតិ សរុបចំនួន២២២នាក់ ស្រី២៤នាក់ ដើម្បីចូលរៀន វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈ នគរបាលជំនាន់ទី១៥ លើកទី២ រយៈពេល០៤ ខែ នៅសាលានគរបាលជាតិភូមិ១ ខេត្តស្ទឹងត្រែង ,សាលានគរបាលជាតិភូមិ៤ ខេត្តសៀមរាបនិងសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង ។ 



 នាឱកាសនោះ លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ នាយការិយាល័យ បណ្តុះបណ្តាលនិងវិក្រិតការ តំណាងលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានណែនាំនិងផ្តាំផ្ញើដល់នាយនគរបាលនិងនាយនគរបាលរងដែល ត្រូវទៅបំពេញកម្មសិក្សាទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ស្តាប់ការពន្យ់របស់គ្រូឧទ្ទេសនាម ត្រ់ងកន្លែងណាមិនយល់ហ៊ានសួរនាំ និង គោរពឲ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាផ្ទៃក្នុងរបស់សាលា វិន័យរបស់កងកម្លាំងនគរបាលជាតិលេខ០០៦ និងមានសាមគ្គីភាពជាមួយមិត្តរួមជំនាន់។ ជាមួយនោះមិនត្រូវគេចវះឬខ្ជិលច្រអូស មិនសិក្សា ដែលនាំឲ្យប៉ះពាល់កិត្យានុភាពរបស់ស្នងការដ្ឋាននោះឡើយ ។



 លោកនាយការិយាល័យ បានបញ្ជាក់ថា៖ក្នុងនាមជំនួសមុខឲ្យថ្នាក់ដឹកនាំ ស្នងការដ្ឋាន សង្ឈឹមយ៉ាងមុតមាំថា នៅពេលបញ្ចប់វគ្គសិក្សា ប្អូនៗទាំង០២ភេទ នឹងនាំមកនូវនិទ្ទេសល្អ ក៏ដូចជាប័ណ្ណសរសើរនិងលិខិតសរសើរដើម្បីខ្លួនឯងក៏ដូចជាស្នងការដ្ឋាននគរបាលខេត្តយើងនោះផងដែរ ។



 បញ្ជាក់៖ នាយនគរបាលនិងនាយនគរបាលរងដែលត្រូវចូលរៀន វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈ នគរបាលជំនាន់ទី១៥ លើកទី២ រយៈពេល០៤ ខែ ក្នុងនោះនាយនគរបាលនិងនាយនគរបាលរងត្រូវទៅចូលរៀន នៅសាលានគរបាលជាតិភូមិ១ខេត្តស្ទឹងត្រែងចំនួន១៦នាក់ ស្រី០១នាក់ ,សាលានគរបាលជាតិភូមិ៤ ខេត្តសៀមរាប ចំនួន១៣៥នាក់ ស្រីចំនួន១៥នាក់និងសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំងចំណួន៧១នាក់ ស្រី ០៨នាក់ ៕បន្ទាយមានជ័យ,២៣/០៦/០២២=ណុប-រក្សា(២៩០១៦)




dd
Bottom Ad