ខ្សល់កន្ត្រាក់បានបន្តបំផ្លិចបំផ្លាញលំនៅឋានប្រជាពលរដ្ឋ ៣សង្កាត់ ក្នុងក្រុងសិរីសោភ័ណជាង៤០ខ្នង


ត្រលប់ក្រោយ

27/06/22 09:39 AM

ចំនួនទស្សនា៖

226

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ យ៉ាងហោចណាស់ក៏មានលំនៅឋានរបស់ប្រជាពលរដ្ឋជាង៤០ខ្នង លើ៣សង្កាត់ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរងការខូចខាតធ្ងន់ ស្រាល ដោយសារខ្សល់កន្ត្រាក់ នៅវេលាម៉ោង០៦និង៣០នាទីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ។

លោកអធិការនគរបាលក្រុងសិរីសោភ័ណ វរសេនីយ៍ឯក ស៊ី ឌី បានឲ្យដឹងថា៖ នៅវេលាម៉ោង០៦និង៣០នាទីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ មានភ្លៀង ផ្គររន្ទះ លាយឡំជាមួយនិងខ្សល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង បណ្តាលឲ្យលំនៅឋានប្រជាពលរដ្ឋចំនួន៣សង្កាត់ បានរងនូវការខូចខាត ធ្ងន់ និងស្រាល សរុបចំនួន៤៥ខ្នង ក្នុងនោះមាន៖

១/-សង្កាត់អូរអំបិលចំនួន១ខ្នង

២/-សង្កាត់ព្រះពន្លា៣៤ខ្នង

៣/-សង្កាត់កំពង់ស្វាយចំនួន១០ខ្នង។

លោកអធិការបានបញ្ជាក់ថា៖ ក្នុងករណីនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ខូចខាតតែផ្ទះប្រជាពលរដ្ឋនិងដើមឈើមួយចំនួន ៕


dd
Bottom Ad