ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ


ត្រលប់ក្រោយ

27/06/22 09:52 AM

ចំនួនទស្សនា៖

307

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា៖ សាមគ្គីភាពផ្ទៃក្នុងបានល្អទើប លទ្ធផលការងារទទួលបានជោគជ័យ ។ការលើកឡើងនេះក្នុងពិធីដែលឯកឧត្តម និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយ មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត។

ឯកឧត្តម រដ្ឋមន្ត្រីព័ត៌មានក៏បានលើកឡើងថា៖មន្ត្រីនៃមន្ត្រីព័ត៌មានទាំងអស់ ខិតខំរៀនសូត្រលើមុខជំនាញផ្សេងៗ ទាក់ទិននឹងខ្លឹមសារអត្ថបទ ត្រូវសរសរេឲ្យបានល្អ ខ្លី ខ្លឹម មានន័យ អ្វីដែលសំខាន់ទៀតនោះគឺការផ្សព្វផ្សាយឲ្យមហាជនទូទៅទាំងក្នុងនិងក្រៅប្រទេស បានយល់ដឹងពីបរិបទនិងដំណឹងបច្ចុប្បន្នភាព ឲ្យបានទូលំទូលាយនិងជ្រួតជ្រាប លឿនរហ័សទាន់ហេតុការណ៍និងមានប្រសិទ្ធភាព។ ដូចមានទិសស្លោកមួយពោលថា"មនុស្សស្គាល់ផ្លូវ ក្មេងដើរលឿន" ។

ឯកឧត្តម បានបញ្ជាក់ថា៖ការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកសំខាន់ណាស់ យើងកុំគឹតតែបញ្ជូនទៅថ្នាក់លើ ពោលគឺគិតតែខ្សែបណ្តោមិនគិតខ្សែទទឹង ព្រោះខ្សែទទឹងសំខាន់ណាស់ ចំពោះមូលដ្ឋាននីមួយវាមានចំណុចជាក់ស្តែងរៀងៗខ្លួន ការដកពិសោធន៍ការងារគឺជាការសំខាន់ ពីខេត្តរបស់យើងនិងខេត្តរបស់គេ ជាមេរៀន ។មួយវិញទៀតបើយើងផ្តល់ព័ត៌មានបានល្អដូចយើងឲ្យការទុះគ្រាប់ទៅអ្នកបាញ់ អញ្ចឹង ម្យ៉ាងទៀតគឺមានព័ត៌មានច្បាស់លាស់ដូចពាក្សស្លោកយើងទាំង៥គឺ ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលក៏បាន ចំណុចទាំង០៥នេះ សំខាន់ជាងគេគឺទុកចិត្តបាន ។

ចុងក្រោយឯកឧត្តមនិងលោកជំទាវ បានផ្ដល់ឧបត្ថម្ភជូននូវថវិកាចំនួន ៥០០$ សហរដ្ឋអាមេរិច ដល់មន្ត្រីរាជការក្រោមឱវាទនៃមន្ទីរព័ត៌មានខេត្ត។

បន្ទាប់ពីការជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរព័ត៌មានរួចមក ឯកឧត្តមនិងលោកជំទាវព្រមទាំងគណៈប្រតិភូអមដំណើរបានអញ្ជើញចុះត្រួតពិនិត្យនៅស្ថានីយវិទ្យុជាតិផងដែរ ៕


dd
Bottom Ad