27/06/22 14:14 PM
បន្ទាយមានជ័យ៖ សមិទ្ធផលនានារួមមាន សួនច្បារប្របមាត់សឹ្ទង ផ្លូវបេតុង សួនពុទ្ធរូប កាឡូឡា មណ្ឌលពោធិ ព្រឹក្សនិងសាលាពុទិ្ធកសិក្សា នៅវត្តនន្ទសិរិគន្ធារាម ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្ត បន្ទាយមានជ័យ ត្រូវ បានធ្វើពិធីសម្ពោធឆ្លងនិងកាត់ខ្សែបូរណ៌ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២២ម្សិលមិញ ក្រោម អធិបតីភាព ឯកឧត្តមឧត្ដមសេនីយ៍ ឯក គង់ ប៊ុនលី មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងអង្គរក្សនិង ជា ជំនួយការផ្ទាល់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ និង លោកជំទាវ ព្រះឧត្ដមសីលញ្ញាណ ធុល សុធា ព្រះមេគណខេត្ត។
ព្រះអង្គគ្រូ សុវណ្ណ ថេរោ ដេត រដ្ឋា ព្រះចៅអធិការវត្ត នន្ទសិរិគន្ទារាម បានមានសង្ឃដីកា បញ្ជាក់ថា៖រាល់សមិទ្ធផល ដែលបានកើតឡើងព្រមទាំង បានប្រារព្ធធ្វើបុណ្យឆ្លង នាឱកាសនេះ គឺបាន មកពីការចូលរួមសទ្ធាជ្រះថ្លា ពីសប្បុរសជនជិតឆ្ងាយ ក្នុងក្រៅប្រទេសព្រមទាំង ប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត បង្កើតបានជាសមិទ្ធផលទាំងអស់ សម្រាប់ ប្រើប្រាស់ និង សម្រាប់ គោរព បូជា ក្នុង នោះ ផងដែរ សមិទ្ធផលថ្មីៗ ទាំង៦ ខាងលើនេះ ត្រូវចំណាយអស់ ថវិកាប្រមាណ ជាជាង១០ម៉ឺន ដុល្លារ សហរដ្ឋអាមេរិក ។
ឯកឧត្តម គង់ ប៊ុនលី បានថ្លែងនូវការកោតសរសើរនិងអរគុណ ដោយស្មោះចំពោះ បងប្អូន ប្រជាពលរដ្ឋ សប្បុរសជនជិត ឆ្ងាយ ដែលបានរួមសាមគ្គីគ្នា ចូលរួមកសាងបាន នូវសមិទ្ធផលទាំងនេះ ក្នុងវត្ត ហើយនេះជាទឹកចិត្តដ៏ប្រពៃ និងសទ្ធាជ្រះថ្លា ជាបុណ្យកុសលដ៏ធំធេងមិនអាចកាត់ថ្លៃបាន ហើយ ក៏ជាការចូលរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីបន្តអភិវឌ្ឍលើគ្រប់វិស័យមិនថាពុទ្ធចក្រ ឬ អាណាចក្រ នោះឡើយ។
ឯកឧត្តម មានប្រសាសន៍ បន្តថា៖ រាល់សមិទ្ធផលទាំងអស់ ដែលបានកើតឡើង លើគ្រប់វិស័យ នាពេល នេះគឺអាស្រ័យប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ ក្រោមដឹកនាំដ៍ត្រឹមត្រូវ របស់ សម្តេច តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ។
ជាមួយគ្នានោះ ឯកឧត្ដម ក៏បានធ្វើការសំណូមពរដល់ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងអស់ ព្រមទាំងព្រះសង្ឃ អាចារ្យ គណៈកម្មការ ត្រូវបន្តរួមសាមគ្គីគ្នាឲ្យបានល្អដោយជៀសវាងការប្រកាន់ បក្ខពួក ដែលអាចធ្វើឲ្យពុទ្ធបរិស័ទបាត់បង់ជំនឿ ធ្វើឲ្យអាប់ឱនដល់វិស័យព្រះពុទ្ធសាសនានៃយើង សំខាន់ទប់ស្កាត់ កុំឲ្យមានជាជម្លោះអធិករណ៍ កើតឡើង ដើម្បីឲ្យសមទៅ នឹងពាក្យថា វត្តអារាម ជា ឃ្លាំង សម្រាប់ ផ្ទុក ក្បួន ច្បាប់ គម្ពីរ ដីកា ទំនៀមទម្លាប់ ប្រពៃណី អក្សរសាស្ត្រ ជាតិ ។
ផ្សារភ្ជាប់ជាមួយកម្មវិធីនេះដែរគណអធិបតី បានចែកជូននូវអំណោយ ដល់លោកតា លោកយាយ ចូលរួមនិងកាត់ខ្សែបូរណ៌ អភិសេក ព្រះអង្គធំ ព្រមទាំងរាប់បាត្រ ដល់ព្រះសង្ឃ ផងដែរ ៕