សង្វេគពន់ពេក ស្ត្រីម្នាក់កំពុងអង្គុយឆ្កឹៈខ្សងស្ងោរនៅ្រក្រោមដើមព្រីងឲ្យកូនយកទៅលក់ដោះស្រាយជីវិភាព ជាអកុសលរន្ទះបាញ់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ


ត្រលប់ក្រោយ

27/06/22 14:20 PM

ចំនួនទស្សនា៖

244

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ គួរឲ្យសង្វេគណាស់ស្ត្រីម្នាក់ ព្រោះតែជីវភាពលំបាកអង្គុយឆ្កឹៈខ្យងស្ងោរនៅក្រោមដើមព្រីងមុខផ្ទះ ត្រូវរន្ទះអប្រីយ៍ឆក់យកជីវិតទាំងមានកូនក្នុងផ្ទៃ០៨ខែម្នាក់ទៅជាមួយ ។ហេតុការណ៍គ្រោះបាតុភូតធម្មជាតិនេះ បានកើតឡលើងនៅវេលាម៉ោង០៤និង២០នាទី ភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ស្តី្ររងគ្រោះមានឈ្មោះ បាន លី អាយុ៤៤ឆ្នាំ មានប្តីឈ្មោះ ងួន មិត្ត អាយុ៤៥ឆ្នាំ មានកូស្រីប្រុស ស្រីចំនួន៥នាក់(រាប់ទាំងក្នុងផ្ទៃ០៦នាក់) ជាកសិករមានជីវភាពក្រីក្រ រស់នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា៖តាមការបំភ្លឺពីឈ្មោះ មួង មុល ភេទប្រុសអាយុ១២ឆ្នាំ ជាកូន បានរៀបរាប់ថា៖ នៅមុនពេលកើតហេតុ រូបគេជាមួយនិងម្តាយបានអង្គុយឆ្កឹៈខ្យងស្ងោររួចហើយ នៅក្រោមដើមព្រីងនៅមុខផ្ទះ ដើម្បីទុកយកទៅលក់ ស្របពេលនោះមេឃបានធ្លាក់ភ្លៀងលាយឡំ ជាមួយផ្គររន្ទះយ៉ាងខ្លាំង បានបាញ់ចំម្តាយរបស់ខ្លួន ចំណែករូបគេមិនមានរងគ្រោះថ្នាក់នោះទេ គ្រាន់តែហឹងត្រចៀក។

លោកអធិការនគរបាលស្រុកម៉ាឡៃ វរសេនីយ៍ឯក បេន សំអាត បានបញ្ជាក់បន្ថែមថា៖ស្ត្រីរងគ្រោះ រងរបួសធ្ងន់ ហើយបានស្លាប់ខណៈពេលបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពឃុំទួលពង្រ ។សពត្រូវបានក្រុមគ្រសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕


dd
Bottom Ad