ម្លាំងអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យម្នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនមួយចំនួន ទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ក្រោយពីចាប់ខ្លួននៅក្រុងប៉ោយប៉ែត


ត្រលប់ក្រោយ

28/06/22 09:25 AM

ចំនួនទស្សនា៖

337

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រោបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ពីបទ រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។បន្ទាប់ពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនបាននិងសម្ភារៈវត្ថុតាងគ្រឿងញៀនមួយចំនួន នៅវេលាម៉ោង០១និង៤៥នាទីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ចំណុចក្លឹបកំសាន្តថាច់ដោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ សេក ប៉ាគិម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាននៅបច្ចុប្បន្នភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងប្រតិបត្តិការកម្លាំងកងរាជអាវុធហត្ថ បានដកហូតវត្ថុតាងរួមមាន៖ ម្សៅហ្មត់ពណ៌សថ្លា (ខេហិត) ចំនួន០៥កូនថង់កិប ស្មើនឹងទម្ងន់៣,៩៩ក្រាម ថ្នាំគ្រាប់រាងបេះដូង ពណ៌ផ្កាឈូក(ថ្នាំក្រវី) ចំនួន០៣គ្រាប់ ទម្ងន់ ១,៤១ក្រាម ។ ក្រោយការឃាត់ខ្លួនជនសង្ស័យរូបនេះត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជូនបន្តទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ៕


dd
Bottom Ad