លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អញ្ជេីញចូលរួមពិធីប្រគល់/ទទួល ស្នាក់ការចរាចរណ៍ផ្លូវគោក និងប៉ុស្តិ៍ប្រចាំការចំនួន ១០ ពីមន្ទីរពេទ្យរ៉ូយ៉ាល់


ត្រលប់ក្រោយ

30/06/22 09:51 AM

ចំនួនទស្សនា៖

276

ប្រភព៖

សៀមរាប

សៀមរាប ៖ នាព្រឹកថ្ងៃពុធ ១កេីត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៧ និង៣០នាទី នៅស្នាក់ការចរាចរណ៍ផ្លូវគោក លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអញ្ជេីញចូលរួមពិធីប្រគល់/ទទួល ស្នាក់ការចរាចរណ៍ផ្លូវគោក និងប៉ុស្តិ៍ប្រចាំការចំនួន ១០ ពីមន្ទីរពេទ្យរ៉ូយ៉ាល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអង្គរពិសិដ្ឋ ព្រមទាំងមានការអញ្ជេីញចូលរួមពីលោកនាយកមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ នាយកមន្ទីរពេទ្យបាងកក និងរ៉ូយ៉ាល់ អង្គរ លោកស្នងការរង និងលោក លោកស្រី ជាភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។  


ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត បានបញ្ជាក់ថា  ក្នុងនាមថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងក្នុងនាមរូបលោកផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន អង្គរពិសិដ្ឋ ដែលតែងតែសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាបក្នុងការហ្វឹកហាត់បង្កើនសមត្ថភាពផ្នែកសង្គ្រោះបឋមដល់មន្ត្រីនគរបាល ជារៀងរាល់ឆ្នាំ ជាពិសេសបានជួយកសាង និងប្រគល់ជូនស្នាក់ការចរាចរណ៍ផ្លូវគោក និងប៉ុស្តិ៍ប្រចាំការ ចំនួន ០២លេីក :

លើកទី ១ : ស្នាក់ការចរាចរណ៍ផ្លូវគោកចំនួន ០១ និងប៉ុស្តិ៍ប្រចាំការចំនួន ០៧ ចំណាយទឹកប្រាក់អស់ចំនួន ១៩,៧៦៥ដុល្លារអាមេរិក។

លើកទី ២ : ប៉ុស្តិ៍ប្រចាំការចំនួន ១០ ចំណាយទឹកប្រាក់អស់ចំនួន ១៧,៤៦០ដុល្លារអាមេរិក។


លោកឧត្តមសេនីយ៍ត្រីស្នងការបានបន្តទៀតថា  តាមរយៈការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា និងការចង្អុលបង្ហាញរបស់អគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានខិតខំប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយវិស័យឯកជន និងទទួលបានការគាំទ្រពីអង្គការស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍អង្គភាព និងសមត្ថភាពកងកម្លាំង ដេីម្បីធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ល្អជូនដល់ថ្នាក់ដឹកនាំជាតិ- អន្តរជាតិ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅខេត្តសៀមរាប ។


ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត សូមគោរពជូនពរដល់ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ លោកនាយកមន្ទីរពេទ្យ លោក លោកស្រីជាភ្ញៀវកិត្តិយសទាំងអស់ ជួបប្រទះនឹងពុទ្ធិពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕



dd
Bottom Ad