បុរសចិត្តសឿងដែលទាញខ្សែក្រវ៉ាត់ វា.យ ទៅលើនគរបាលចរាចរណ៍ ដោយខឹងឃាត់ម៉ូតូ និងផាកវិន័យខ្លួន ពេលនេះត្រូវបញ្ជូនទៅតុលាការហើយ


ត្រលប់ក្រោយ

30/06/22 09:59 AM

ចំនួនទស្សនា៖

360

ប្រភព៖

ភ្នំពេញ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ បានបញ្ជូនខ្លួនបុរសម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងសម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការល្មើសច្បាប់ចរាចរណ៍ និងមិនស្តាប់ការអប់រំណែនាំ របស់សមត្ថកិច្ច ដោយដោះខ្សែក្រវ៉ាត់វាយទៅលើនគរបាលចរាចរណ៍ ដោយសារតែខឹង ចាប់ម៉ូតូរបស់ខ្លួន និងផាកពិន័យ។ 


ករណីនេះកាត់ឡើងនៅចំណុចគោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ ស្តុបស្ពានដែកចំការដូង តាមបណ្ដោយផ្លូវលេខ២១៧ មូលដ្ឋាន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មន្រ្តីជំនាញបានឲ្យដឹងថា បុរសរូបនេះមានឈ្មោះ ប៊ូ សុខមាន មុខរបរកម្មករសំណង់ បានជិះម៉ូតូម៉ាកហុងដាឌ្រីម សង់សេ១២៥ ពាក់ផ្លាកលេខព្រៃវែង-៥៤១៣ បាន ជិះម៉ូតូមិនគោរពច្បាប់ចរាចរណ៍ មិនពាក់មួកសុវត្ថិភាព នៅពេលបើកបរ ហើយត្រូវបានសមត្ថកិច្ចធ្វើការឃាត់ ដើម្បីធ្វើការណែនាំអប់រំ បែរជាមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ថែមទាំងជេរប្រមាថមើលងាយ និងយកខ្សែក្រវ៉ាត់វា.យមកលើសមត្ថកិច្ចថែមទៀតផង ។


គូសបញ្ជាក់ថា ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២ នៅស្ពានដែកចំការដូង តាមបណ្ដោយផ្លូវលេខ២១៧ មូលដ្ឋាន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបានសាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅឡើយ៕ អត្ថបទ: ប្រសិទ្ធ




dd
Bottom Ad