សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងទិវាមច្ឆជាតិ ១កក្កដា នៅខេត្តបន្ទាយមានជ័យ


ត្រលប់ក្រោយ

01/07/22 08:46 AM

ចំនួនទស្សនា៖

326

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលនឹងប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះតែម្តង។  



សូមជម្រាបថាជារៀងរាល់ឆ្នាំ ថ្ងៃទី១ ខែកក្កដា គឺជាទិវាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធទិវាមច្ឆជាតិ ដែលរៀបចំឡើង ក្នុងស្មារតីចូលរួមផ្សព្វផ្សាយ គ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិអោយបានគង់វង្ស។ ទិវាមច្ឆជាតិ១កក្កដា បង្កើតឡើងក៏ដើម្បីបំផុសចលនាប្រជាពលរដ្ឋចូលរួមក្នុងការថែរក្សាពូជត្រី ឱ្យមានក្នុងដែនទឹកធម្មជាតិ បង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទ ជាពិសេសតាមតំបន់សមស្របនៃវាលទំនាប និងវាវាលស្រែទូទាំងប្រទេស។


មិនថាតែផ្ទៃនៃទឹកសមុទ្រ តាមទន្លេ បឹងបួរ ជាច្រើនដទៃផ្សេងទៀត ពិសេសគឺបឹងទន្លេសាបរដ្ឋាភិបាលកម្ពុជាតែងតែមានការយកចិត្តទុកដាក់ទៅលើការថែរក្សា និងការពារអភិរក្សនៅមច្ឆាជាតិទាំងអស់ ពិសេសគឺជាប្រភេទមច្ឆាជាតិដែលកម្រ និងជិតផុតពូជ។ ហើយបានបន្តផ្សព្វផ្សាយដល់ពលរដ្ឋទាំងអស់ឱ្យរួមគ្នាចូលរួមរក្សានូវមច្ឆាជាតិឲ្យបានគង់វង្សដើម្បីជាប្រយោជន៍សម្រាប់បច្ចុប្បន្នកាល និងអនាគតកាលជាបន្តទៀត។


គួរបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទតែងតែក្រើនរំឭកដល់ក្រសួងពាក់ព័ន្ធនិងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តតាមដាននិងយកចិត្តទុកដាក់ ទៅនឹងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដើម្បីធ្វើយ៉ាងណាបន្តបង្ក្រាបឲ្យខានតែបានចំពោះអ្នកដែលនេសាទប្រើឧបករណ៍ខុសច្បាប់ដែលវាធ្វើឱ្យប៉ះពាល់ដល់ពូជមច្ឆាជាតិទាំងតូចទាំងធំ នៅតាមដងទន្លេបឹងបួរសមុទ្រដែលជាដែនជម្រកមច្ឆាជាតិរបស់កម្ពុជា៕ អត្ថបទ: ប្រសិទ្ធ




dd
Bottom Ad