នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលស្រុកស្វាយចេក បង្ក្រាបមុខសញ្ញា រក្សាទុកនិងចែកចាយសារធាតុញៀន ខុសច្បាប់ម្នាក់ ដកហូតវត្ថុតាងថ្នាំញៀនមួយចំនួន


ត្រលប់ក្រោយ

04/07/22 11:21 AM

ចំនួនទស្សនា៖

326

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក ឃាត់ខ្លួនមុខសញ្ញារក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់០១នាក់ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ឆ្នាំ២០២២ នៅចំណុច វាលអាចារ្យមាសចម្ងាយប្រហែល១០០០ម៉ែត្រ ខាងកើតភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ 



ប្រភពពីនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា៖ជនសង្ស័យដែលឃាត់ខ្លួនបាន ឈ្មោះ ស៊ឹម ភារ៉ា ភេទប្រុស អាយុ ២០ ឆ្នាំនៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយ ខេត្តបន្ទាយមានជ័យ ។ជាមួយនឹងការឃាត់ខ្លួននេះនគរបាលយើងដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន០៤ ថង់តូចនិងទូរស័ព្ទ ០១ ដៃគ្រឿង ។

ប្រភពដដែលបានបញ្ជាក់ថា៖ថ្នាំញៀនទាំងនេះ រូបគេបានទិញពីមនុស្ស០១នាក់ នៅបឹងត្រកួនចំនួន០៤ដងមកហើយ និងយកមកលក់បន្ត នៅក្នុងភូមិសាស្ត្រ ស្រុកស្វាយចេក ។ ដោយផ្អែកលើចម្លើយ សារភាពរបស់ជនសង្ស័យនិងមានវត្ថុតាងជាក់ស្តែង បច្ចុប្បន្នជនសង្ស័យកំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ចំពោះជនពាក់ព័ន្ធនគរបាល កំពុងបន្តធ្វើការស្រាវជ្រាវ ចាប់ខ្លួនផងដែរ ៕ ណុប-រក្សា


dd
Bottom Ad