ស្ត្រីម្នាក់ដោតខ្សែភ្លើងដាំបាយឆ្លងចរន្តអគ្គិសនីឆក់ស្លាប់


ត្រលប់ក្រោយ

06/07/22 13:49 PM

ចំនួនទស្សនា៖

278

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ស្ត្រីម្នាក់ដែលគេស្គាល់ជាភរិយារបស់មេភូមិ ត្រូវអគ្គិសនីឆក់ស្លាប់ នៅពេលដោតខ្សែភ្លើងដាំបាយ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០២២ នៅភូមិបុស្បូវ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ 


ប្រភពពីនរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា៖ស្ត្រីរងគ្រោះឈ្មោះ ថាត់ ហួច ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូ មិបុស្បូវ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(ត្រូវជាប្រពន្ធលោកមេភូមិបុស្បូវ) ។


នគរបាលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុស្ត្រីរងគ្រោះ បានដោតខ្សែភ្លើងឆ្នាំងដាំបាយអគ្គិសនី នៅពេលដោតខ្សែភ្លើងនឹងព្រីនោះសង្ស័យដៃសើម ទើបឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆក់ដួលផ្ងាក្រោយបោកក្បាលនិងកៅអីថ្មស្លាប់ភ្លាមនៅនឹងកន្លែង ។ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដី និងនគរបាលផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំភ្នំដី ស្ត្រីរងគ្រោះពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកងមែន ។សពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ណុប-រក្សា




dd
Bottom Ad