គ្រាន់តែឌឺដងពាក្សសំដី យកដុំថ្មគប់ត្រូវក្បាលបណ្តាលឲ្យស្លាប់ ជនសង្ស័០២នាក់ត្រូវចាប់ខ្លួន


ត្រលប់ក្រោយ

08/07/22 12:35 PM

ចំនួនទស្សនា៖

335

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ជនសង្ស័យ០២នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរៀបចំសំណុំរឿងបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យស្លាប់០១នាក់ ហើយរត់គេចខ្លួន។ 


លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖កាលពីថ្ងៃទី ២៣ ខែ មិថុនាឆ្នាំ២០២២ វេលាម៉ោង០៨និង៤០ នាទីព្រឹកមាន ឈ្មោះជឹម នឿន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលអំពីករណីមានជនសង្ស័យមួយក្រុមមានគ្នា២នាក់ ឈ្មោះ លី ប៊ុនណារ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះ ឈូ ពៅ ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅភូមិជាមួយគ្នា មុខរបរ កម្មកររោងចក្រ បានយកដុំថ្មទៅគប់លើកូនប្រុសរបស់គាត់បណ្តាលអោយរងរបួសធ្ងន់ នៅចំណុចមុខរោងចក្រអូនាង ស្ថិតក្នុងភូមិអូឬស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ។


លោកអធិការបានបញ្ជាក់ថា៖នៅក្នុងបណ្តឹងបានបញ្ជាក់ថានៅថ្ងៃទី១១ខែមិថុនាឆ្នាំ ២០២២ វេលាម៉ោង ០៨យប់ កូនប្រុសរបស់គាត់ ឈ្មោះជឹម នុយ(ជនរងគ្រោះ) បានចេញពីផ្ទះពីរនាក់ពួកម៉ាករបស់គេទៅដើរលែង ។លុះវេលាម៉ោង០៦ ព្រឹកឡើងថ្ងៃទី១២ ខែ មិថុនា ឆ្នាំ ២០២២ ប្រពន្ធរបស់គាត់(ជឹម នឿន) បានដើរមកបើកទ្វារផ្ទះស្រាប់តែឃើញកូនប្រុសរបស់គាត់បែកក្បាលហើយគាត់បានសួរទៅកូនថាមានរឿងអីបានបែកក្បាលកូនរបស់គាត់បានឆ្លើយថាខ្ញុំអង្គុយលែងហូបអីនៅដីឡូតិ៍នៅរោងចក្រអូនាងត្រូវបានគេយកដុំថ្មគប់មកចំបែកក្បាលពេលកំពុងអង្គុយលេងហូបអីជាមួយពួកម៉ាក។ ពេលដល់ថ្ងៃទី២០ ខែមិថុនាឆ្នាំ ២០២២ វេលាម៉ោង ០៦ និង ៣០ នាទីល្ងាចកូនប្រុសរបស់គាត់ចាប់ផ្ដើមមានអាការ: ស្រែកថ្ងូរ រឹងថ្គាម និយាយមិនច្បាស់ ហើយបាននិយាយថាខ្ញុំពិបាកក្នុងខ្លួនណាស់មើលទៅខ្ញុំមិនរស់ទេ តែពេលនោះគាត់ជាឪពុកម្ដាយមិនទាន់បានយកកូនគាត់មកពេទ្យទេ ហើយគាត់បានអោយកូនរបស់គាត់ដេកក្បែរម្តាយរបស់គេ ។មួយយប់ទល់ភ្លឺកូនរបស់គាត់បានដេកស្រែកថ្ងូររហូត ពេលដល់ថ្ងៃទី ២១ ខែមិថុនាឆ្នាំ ២០២២ វេលាម៉ោង ០៨ព្រឹកគាត់បាននាំកូនរបស់គាត់ជិៈម៉ូតូឌុបទៅមន្ទីរពេទ្យបង្អែកដីថ្មី តែដោយសារស្ថានជំងឺធ្ងន់ធ្ងរពេក ក៏គេធ្វើការបញ្ជួនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តនៅស្រុកមង្គលបូរី ។លុះវេលាម៉ោង០៧និង ៥០នាទីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ កូនប្រុសរបស់គាត់ឈ្មោះជឹម នុយ បានស្លាប់។


លោកអធិការបានបញ្ជាក់ថា៖ជនសង្ស័យឈ្មោះ លី ប៊ុនណារ័ត្ននិងឈ្មោះ ឈូ ពៅ ត្រូវបានកំលាំងប៉ុស្តិ៍ផ្សារកណ្តាល ស្រាវជ្រាវឃាត់ខ្លួនបាននៅវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២២ បន្ទាប់ថ្វើសកម្មភាពគប់ជនរងគ្រោះនោះមក ។ នៅចំពោះមុខសមត្ថកិច្ចពួកគេទាំង០២នាក់បានសារភាពថា ពិតជាបានយកដុំថ្មទៅគប់លើ ឈ្មោះ ជឹម នុយ ពិតប្រាកដមែន មូលហេតុមកពីការឌឺដងពាក្សសំដីដាក់គ្នា ៕ ណុប-រក្សា




dd
Bottom Ad