ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ ជប់វ៉ារី ស្រុកព្រះនេត្រព្រះ អាណត្តិទី៥


ត្រលប់ក្រោយ

08/07/22 15:00 PM

ចំនួនទស្សនា៖

289

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ លោកស្រីរស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ-សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរ តួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ-សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។ ការលើកឡោះងនេះ ក្នុងឱកាសលោកស្រី អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំជប់វ៉ារី អាណត្តិទី៥ ដោយមានការចូលរួមពីលោក-លោកស្រី អ្នកពាក់ព័ន្ធ ក្រុមការងារថ្នាក់ខេត្ត ក្រុមការងារចុះជួយឃុំជប់វ៉ារី អភិបាលរងស្រុក សមាជិក-សមាជិកា ពលរដ្ឋបានចូលរួមជាង២០០នាក់ ធ្វើឡើងនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅសាលាឃុំ ជប់វ៉ារី ឃុំជប់វ៉ារី ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកស្រី អភិបាលរងខេត្ត ៖ អភិបាលកិច្ចល្អតម្រូវឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើជាតំណាងឱ្យផលប្រយោជន៍ របស់ប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ដូចនេះក្រុមប្រឹក្សាឃុំ-សង្កាត់នីមួយៗ ត្រូវមានតួនាទី និងភារកិច្ច ក្នុងការឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន តាមរយៈការអភិវឌ្ឍ ការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជននៅមូលដ្ឋាន តាមរយៈការផ្តល់សេវាសង្គមការកសាងនិងពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធាណៈ ដែលសំខាន់ចាំបាច់ឱ្យបានកាន់តែប្រសើរឡើងនិងប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះលោកស្រី ក៏បានជម្រុញដល់ ក្រុមប្រឹក្សាឃុំ សង្កាត់ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥នេះ ត្រូវបន្ដនិរន្ដរភាពនៃការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍នៅមូលដ្ឋានក្នុងអាណត្ដិ៥ឆ្នាំបន្ដ ទៀត។ ទោះបីជាក្រុមប្រឹក្សាឃុំសង្កាត់ដែលប្រកាសទទួលស្គាល់នាឱកាសនេះជាក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្ដិថ្មីក៏ពិតមែន ប៉ុន្ដែមិនមែនបានសេចក្ដីថាការងារគ្រប់គ្រង និងការងារអភិវឌ្ឍន៍មូលដ្ឋានដែលក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្ដិចា ស់ បានអនុវត្ដកន្លងមកត្រូវបានបញ្ចប់នោះទេ ពោលគឺក្រុមប្រឹក្សាសង្កាត់ អាណត្ដិថ្មី ត្រូវបន្ដអនុវត្ដការងារគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋានពីក្រុមប្រឹក្សាឃុំសង្កាត់ អាណត្ដិចាស់ សំដៅធានាឱ្យមាននិរន្ដរភាព ក្នុងកិច្ចការរដ្ឋបាល និងការផ្ដល់សេវា ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋានជាបន្តទៀត។

សូមបញ្ជាក់ផងដែរថា ៖ ពិធីប្រកាសទទួលស្គាល់សមាសភាពជាមេឃុំ ជំទប់ទី១ និងជំទប់ទី២ នៃឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រួមមាន ៖១- លោក ឈុន ប៊ុនតង ជាមេឃុំ,២- លោកស្រី ព្រេម សារុំ ជំទប់ទី១ ,៣- លោក សេង សំណាង ជាជំទប់ទី២។ព្រមទាំងប្រកាសសមាសភាពជាប្រធានក្រុមប្រឹក្សាមេឃុំ ជំទប់ទី១ និងជំទប់ទី២ ឃុំជប់វ៉ារី ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំនួន៩រូបផងដែរ ៕ ណុប-រក្សា(២៩០១៦)


dd
Bottom Ad