ពិធីសំណេះសំណាល ថ្លែងអំណរគុណ និងពិសារអាហារសាមគ្គី ជាមួយសកម្មជនយុវជនគណបក្សក្រុងបាវិត


ត្រលប់ក្រោយ

11/07/22 10:06 AM

ចំនួនទស្សនា៖

637

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង): នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ទូច គង្គា អនុប្រធានក្រុមការងារយុវជនគណបក្សចុះជួយខេត្តស្វាយរៀង ទទួលបន្ទុកការងារយុវជនគណបក្សក្រុងបាវិត និងប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត អញ្ជើញចូលរួមពិធីសំណេះសំណាល ថ្លែងអំណរគុណ និងពិសារអាហារសាមគ្គី ជាមួយសកម្មជនយុវជនគណបក្សក្រុងបាវិត ពិធីនេះប្រព្រឹត្តទៅនៅស្នាក់ការគណបក្សសង្កាត់ព្រៃអង្គុញ ក្រុងបាវិត។ 


លោក ទូច គង្គា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកសមាជិកា ក៏ដូចជាអ្នកដែលបានគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលកន្លងមកហើយជាលទ្ធផលគឺគណបក្សប្រជាជនកម្ពុជាបាននៅតែដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិជាបន្តទៅទៀតជាពិសេសគឺក្រុមយុវជននេះម្តងដែលជាទំពាំងស្នងឬស្សីបន្តវេនពីអ្នកជំនាន់មុន ។


លោកបានមានប្រសាសន៍បន្តទៀតថាៈ ការជួបជុំគ្នានាពេលនេះគឺដើម្បីប្រារព្ធពិធីដ៏ឧឡារិកនេះឡើង ក្នុងស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅ បំផុតចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុវជនគ្រប់ស្រទាប់វណ្ណៈ ដែលបានខិតខំតស៊ូពុះពារប្រកបដោយវីរភាពនៅគ្រប់ដំណាក់កាល ដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងវឌ្ឍនភាពរបស់ប្រជាជាតិខ្មែរជ្រកក្រោមដំបូលសន្តិភាពរួមគ្នាក្រោមការដឹកនាំដ៏បុិនប្រសព្ធរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។


លោកបានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថាៈ បើទោះបីជាការបោះឆ្នោតជ្រើសរើក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥បានបញ្ចប់ទៅក៏ពិតមែនប៉ុន្តែយើងជាយុវជនគ្រប់រូបក៏មិនត្រូវភ្លេចពីតួនាទីរបស់យើងនោះដែរពីព្រោះថាការបោះឆ្នោតថ្នាក់ជាតិជ្រើសរើសតំណាងរាស្ត្រក៏កាន់តែខិតជិតមកដល់ផងដែរ ដូច្នេះយើងត្រូវបង្កើនសកម្មភាពការងាររបស់ខ្លួនទើបប្រសិទ្ធភាពការងារនឹងទទួលបានលទ្ធផលល្អហើយក៏ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ជាក់ជាពុំខាន ៕ ដោយ:PK 




dd
Bottom Ad