រយៈពេល៦ខែដើមឆ្នាំ២០២២នេះ បទល្មើសព្រហ្មទណ្ឌកើតមាន៤១លើក ស្លាប់០៧នាក់ របួស១៩នាក់ រងគ្រោះ១៨នាក់ បាត់ម៉ូតូ០៨គ្រឿង


ត្រលប់ក្រោយ

12/07/22 10:37 AM

ចំនួនទស្សនា៖

236

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានណែនាំដល់មន្ត្រីនគរបាលការពារព្រំដែនគោកទាំង០៤ មិនត្រូវពាក់ព័ន្ធជាមួយការនាំចូលរថយន្តចង្កូតស្តាំជាដាច់ខាត និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលប្រឌិតព័ត៌មានមិនពិត ព័ត៌មានដែលមានលក្ខណៈញុះញង់បង្កឲ្យមានភាពវឹកវរក្នុងសង្គម។មួយវិញទៀតត្រូវតែលុបបំបាត់ចំពោះការនាំចូលនិងការបវ្រើប្រាស់ បារីអេឡិចត្រូនិចឲ្យខាងតែបាន ។ ការលើកឡើងនេះ ក្នុងឱកាសដែលលោកឧត្តមសេនីយ៍ស្នងការ អញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុប សភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ២០២២ (គឹតពីថ្ងៃទី២០ ខែវិច្ឆិកា ២០២១ដល់ ថ្ងៃទី១៩ ខែឧសភា ២០២២ ) និងលើកទិសដៅអនុវត្តការងារសម្រាប់ឆមាសបន្ទាប់ ។


ពិធីនេះធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២២ ដោយមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ អនុសេនីយ៍ ជាស្នងការរង នាយការិយាល័យទាំង៣១ លោកអធិការនគរបាលក្រុង ស្រុកទាំង០៩ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង០៤ លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងឃុំ សង្កាត់ ទាំង ៦៧ និង នាយនគរបាលប៉ុស្តិ៍ការពារព្រំដែនទាំង៣២ ។


ថ្លែងនៅក្នុងកិច្ចប្រជុំនេះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសង្កត់ធ្ងន់ទៅលើការងារសន្តិសុខ ដោយជម្រុញដល់ ឲ្យលោកស្នងការរងទទួលផែន ការងារសន្តិសុខ ប្រមូលផ្តុំរាល់ព័ត៌មានខាងក្រៅនិងក្នុងភូមិសាស្ត្រ ពិសេសរាល់ព័ត៌មានដែលញុះញង់ ត្រូវតែស្រាវជ្រាវនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនដែលប្រឌិតរាល់ព័ត៌មានមិនពិត និងមានលក្ខណៈញុះញង់ ។ចំពោះការងារព្រហ្មទណ្ឌនគរ បាលជំនាញគឺត្រូវមានវិធានការទប់ស្កាត់រាល់បទល្មើសទាំងឡាយ ១-គឺវិធានការផ្សព្វផ្សាយ,២-វិធានការអប់រំ និង៣ វិធានការរដ្ឋបាល ។ មួយវិញទៀតត្រូវបំផុសដល់ប្រជាពលរដ្ឋ អាជិវករលក់ដូរធំៗ(តាមតូបឬផ្ទះ) ផ្ទះសំណាក់ ភោជនីយដ្ឋាន គ្រឹះស្ថាននានា ឲ្យបំពាក់នូវកាម៉ារ៉ាសុវត្ថិភាព ពោលគឺដើម្បីជំនួយស្មារតី ដល់កិច្ចប្រតិបត្តិការពេលកើតមានបទល្មើសនិងមានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាអង្គភាព នានា អាជ្ញាធរដែនដីនិងស្ថាប័នតុលាការនិងអយ្យការជាដើម ។


ជាមគ្នានោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានដាក់ផែនការឲ្យនគរបាលផែនការងារសណ្តាប់ធ្នាប់ ត្រូវរៀបចំសណ្តាប់ធ្នាប់ឡើងវិញ ចំពោះក្រុមអ្នករត់ឡានតាក់ស៊ី ដែលផ្តុំគ្នាឈរហៅម៉ូយ តាមចិញ្ចើមផ្លូវ ដែលនាំឲ្យប៉ះពាល់សណ្តាប់ធ្នាប់ ដូចជាផ្លូវបាត់ដំបងជិតរង្វង់មូលស្រីគ្រប់លក្ខណ៍ មុខសាខាគយ ផ្លូវទៅប៉ោយប៉ែតនិងផ្សារទឹកថ្លាជាដើម បងប្អូនអាជីវករលក់ដូរតាមលំនៅឋានដែលដាក់ទំនិញលើចិញ្ចើមផ្លូវ(លើការូឡា)ដែលជាផ្លូវសម្រាប់អ្នកថ្មើរជើង និងមួយវិញទៀតចំពោះបងប្អូនលក់គ្រឿងសំណង់ ដែលដាក់ខ្សាច់ឬថ្ម ប៉ះពាល់ផ្លូវ។


យោងតាមរបាយការណ៍ប្រចាំឆមាសទី១ ដែលអានដោយលោកឧត្តមសេនីយ៍ត្រី ផាត ផល្លី ស្នងការរង បានបង្ហាញថា៖សភាពការបទល្មើសព្រហ្មទណ្ឌ កើតឡើង៤១លើ៥៤លើក ថយចុះ២៤%បណ្តាលឲ្យស្លាប់០៧នាក់ , របួស១៩នាក់ , រងគ្រោះ១៨នាក់ , បាត់ម៉ូតូ០៨គ្រឿង ក្នុងនោះបទល្មើសឧក្រិដ្ឋ៖ មាន១២លើ១៥លើក ថយចុះ២០% ។ បទល្មើសមជ្ឈឹម៖មាន២៩លើ៣៩លើក ថយចុះ២៦% ។


ជាមួយនោះបទល្មើសព្រហ្មទណ្ឌបង្រ្កាបបាន៣១លើ៤១លើក ស្មើនឹង៧៦% ឃាត់ខ្លួន៤៥នាក់ ក្នុងនោះជាប់សារធាតុញៀន០៨នាក់ ដកហូតម៉ូតូបាន១៤គ្រឿង ក្នុងនោះ បង្រ្កាបជាក់ស្តែង២៧លើក ឃាត់ខ្លួន៣៦នាក់និងបង្រ្កាបតាមការស្រាវជ្រាវ០៤លើក ឃាត់ខ្លួន០៩នាក់ ។បទល្មើសគ្រឿងញៀនបង្រ្កាបបាន១១៥លើ១៩៨លើក ឃាត់ខ្លួន២៤៤នាក់ ស្រី ១៤នាក់ ក្នុងនោះមាន៖ករណីជួញដូរនិងចែកចាយ៦៥លើក ឃាត់ខ្លួនជនសង្ស័៍យ១៥៨នាក់ ករណីប្រើប្រាស់៥០លើក ឃាត់ខ្លួន៨៦នាក់ ៕ ណុប-រក្សា(២៩០១៦)




dd
Bottom Ad