លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយប្រតិភូក្រុមប្រឹក្សាជាតិដេីម្បីស្រ្តី


ត្រលប់ក្រោយ

15/07/22 10:39 AM

ចំនួនទស្សនា៖

347

ប្រភព៖

សៀមរាប

សៀមរាប ៖ នៅរសៀលថ្ងៃ ពុធ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង៣០នាទី លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូក្រុមប្រឹក្សាជាតិដើម្បីស្រ្តី ដឹកនាំដោយលោកជំទាវ ជូរ ប៊ុនអេង អនុប្រធាន ក.ជ.ក.ស. និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ប៊ុនឈិត វាសនា អគ្គលេខាធិការនៃអគ្គលេខាធិការក្រុមប្រឹក្សាជាតិដើម្បីស្រ្តី ដែលរៀបចំធ្វើនៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីលោកជំទាវ លោក លោកស្រី តំណាងឲ្យនាយកដ្ឋាន និងមន្ទីរពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ ព្រមទាំងអង្គភាពពាក់ព័ន្ធមួយចំនួនចំណុះឲ្យរដ្ឋបាលខេត្តសៀមរាបផងដែរ ។ 


កិច្ចប្រជុំពិភាក្សានេះ ផ្តោតសំខាន់ទៅលើការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពី ការលុបបំបាត់រាល់ទម្រង់នៃការររើសអើងប្រឆាំងនឹងនារីភេទក្នុងប្រទេសកម្ពុជា ពិសេសការលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធិស្ត្រីក្នុងការទទួលបានការរស់នៅដោយស្មើមុខស្មើមាត់ក្នុងសង្គម លើការបណ្តុះបណ្តាល និងការងារជាដើម៕




dd
Bottom Ad