15/07/22 10:44 AM
បន្ទាយមានជ័យ៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២២នេះ មន្ទីរមុខងារសាធារណៈ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំ ស្តីពីការផ្តល់ធាតុចូលលើសេចក្តីព្រាងនីតិវិធី នៃការត្រួតពិនិត្យលើការផ្លាស់ប្ដូរ ស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ ដើម្បីពិភាក្សារួមយោបល់ប្រមូលធាតុចូលសំដៅបំពេញបន្ថែមលើ សេចក្តីព្រាងនីតិវិធី ការផ្តល់ទិដ្ឋាកាសម្រាប់ការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាលនិងគ្រួសាររបស់មន្ត្រីរាជការស៊ីវិល ជូនដល់មន្ត្រីរាជការ អង្គភាពពាក់ព័ន្ធ អភិបាល ក្រុង-ស្រុក ដែលធ្វើឡើងនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ។
មានមតិស្វាគមន៍នាំឱកាសនោះ លោក លី សុវណ្ណរិទ្ធ អភិបាល រងខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានលើកឡើងថា ៖ តាងនាមថ្នាក់ដឹកនាំខេត្ត ពិតជាមានមោទនភាព ក្រៃលែង ដែលក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំ ស្តីពីការផ្តល់ធាតុចូលលើសេចក្តីព្រាងនីតិវិធី នៃការត្រួតពិនិត្យលើការផ្លាស់ប្ដូរ ស្ថានភាពរដ្ឋបាល និងគ្រួសាររបស់ មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ ដើម្បីពិភាក្សារួមយោបល់ប្រមូលធាតុចូលសំដៅបំពេញបន្ថែមលើ សេចក្តីព្រាងនីតិវិធីការផ្តល់ទិដ្ឋាកាសម្រាប់ការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាលនិងគ្រួសាររបស់មន្ត្រីរាជការស៊ីវិល។
លោកអភិបាលរងបន្តថា ដើម្បីឱ្យការធ្វើរបាយការណ៍ផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិល ជាពិសេសសកម្មភាពការងារថ្មី ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចូលទៅក្នុង រចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង-ស្រុកទាំង ០៩ នៃខេត្តបន្ទាយមានជ័យ ឱ្យទទួលបាន ជោគជ័យ ក្នុងនាមរដ្ឋបាលខេត្ត ស្នើសុំឱ្យមន្ត្រីទទួលបន្ទុកក្នុងការ រៀបចំរបាយការណ៍ស្តីពីការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសារ ជូនមន្ត្រីរាជការស៊ីវិល នៅតាមបណ្តារដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាព ក្នុងខេត្តត្រូវខិតខំរៀបចំរបាយការណ៍ និងសំណុំឯកសារពាក់ព័ន្ធ ដើម្បីបញ្ចូលក្នុងតារាងប្រាក់បៀវត្សប្រចាំខែសម្រាប់បើកផ្ដល់ ជូនមន្ដ្រីរាជការឱ្យបានទាន់ពេលវេលា។
ថ្លែងនាឱកាសនោះ ឯកឧត្តម ស សាម៉ីឌី អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ក៏បានមានប្រសាសន៍ ៖ ក្រោមគោលនយោបាយដឹកនាំដ៏ឈ្លាសវៃ ត្រឹមត្រូវប្រកបដោគតិបណ្ឌិខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា បានធ្វើការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ ជាបន្តបន្ទាប់ ដែលចំណុចនេះបានធ្វើឱ្យស្ថានភាពគ្រួសារមន្ត្រីរាជការមានស្ថានភាពលប្រសើរឡើង។
ក្នងនាមក្រសួងមុខងារសាធារៈ ឯកឧត្តម ស សាម៉ីឌី ក៏បានជម្រុញណែនាំដល់ មន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ក្នុងករណីពិនិត្យឃើញមានលក្ខណៈមិនត្រឹមត្រូវ តាមគោលការណ៍នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ឬពិនិត្យឃើញមានភាព មិនប្រក្រតីក្នុងការបើកផ្តល់ប្រាក់បៀវត្សលើសក្នុងដំណាក់កាលនៃការត្រួតពិនិត្យលើ សំណុំឯកសារនៃសំណើសុំផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិល នៅថ្នាក់ក្រោមជាតិ មន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ត្រូវព្រៀងលិខិតពាក់ព័ន្ធករណី ដែលបានរកឃើញទាំងនោះ ដាក់ភ្ជាប់មកជាមួយនឹងសំណុំឯកសាររបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង-ស្រុក-មន្ទីរ និងអង្គភាពជំនាញនៅថ្នាក់ក្រោមជាតិនោះដោយផ្ទាល់មកក្រសួង មុខងារសាធា រណៈ។
យោងតាមទិន្នន័យ របាយការណ៍ របស់មន្ទីរមុខងារ សាធារណៈ ខេត្តបន្ទាយមានជ័យ ៖ បច្ចុ ប្បន្ននេះ ខេត្តបន្ទាយមានជ័យ មានក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល សរុប ចំនួន ៨,៦០០ នាក់ ស្រី៣,៩៥២ នាក់ រួមមាន៖ ក្របខ័ណ្ឌប្រភេទ ”ក” ចំនួន ១,៤៥៧នាក់ ( ស្ត្រី៤១៦នាក់), ក្របខ័ណ្ឌប្រភេទ “ខ” ចំនួន ២,៩៦០ នាក់ (ស្រ្តី១,៣២៣នាក់), ក្របខ័ណ្ឌប្រភេទ “គ” ចំនួន ៤,១៨៣ នាក់ ( ស្ត្រី២២១៣នាក់)៕ បន្ទាយមានជ័យ,១៤/០៧/០២២=ណុប-រក្សា(២៩០១៦)