អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនជាតិថៃម្នាក់ ទៅកាន់សាលាដំបូងខេត្តពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន


ត្រលប់ក្រោយ

18/07/22 14:22 PM

ចំនួនទស្សនា៖

402

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុប៉ោយប៉ែត បានឲ្យដឹងថា៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ។ កម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យជនជាតិថៃ ម្នាក់ រួមនឹងថ្នាំញៀន មួយចំនួន នៅវេលាម៉ោង ០៣និង៣០នាទី រសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២២ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងទៀតថា៖ ជនសង្ស័យ ដែលកម្លាំងបានឃាត់ខ្លួនឈ្មោះ គៀតតិសាក់ ខានភីត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ មុខរបរ បុគ្គលិកកាស៊ីណូ ទីកន្លែងកំណើតខេត្តសមុទ្របាកាន ប្រទេសថៃ បច្ចុប្បន្ន ស្នាក់នៅបណ្តោះអាសន្នភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងប្រតិបត្តិការ កម្លាំងអាវុធហត្ថបានដកហូតសម្ភារៈវត្ថុតាងរួមមាន ៖ម្សៅក្រាម ពណ៌ស(ខេហិត) ចំនួន០៤កូនថង់កិប ទម្ងន់ ២,១៣ក្រាម , ថ្នាំគ្រាប់រាងមូលពណ៌កាហ្វេ(ថ្នាំក្រវី) ចំនួន ០១គ្រាប់កន្លះ ទម្ងន់ ០,៥៣ក្រាម, ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាក realme ពណ៌ខ្មៅ) ។ ក្រោយពីឃាត់ខ្លួននិងឆែកឆេររកឃើញវត្ថុតាងជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យថា៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២២នេះហើយ ៕ ណុប-រក្សា(២៩០១៦)


dd
Bottom Ad