នគរបាលស្រុកថ្មពួក បញ្ជូនខ្លួនជនសង្ស័យ០២នាក់ ចែកចាយនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ទៅស្នងការដ្ឋាននគរបាលខេត្ត


ត្រលប់ក្រោយ

18/07/22 14:45 PM

ចំនួនទស្សនា៖

307

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នគរបាលស្រុកថ្មពួក នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យប្រុស ស្រី ចំនួន ០២នាក់ ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី បន្ទាប់ពីឃាត់ខ្លួនជាបន្តបន្ទាប់និងស្រាវជ្រាវរកឃើញនូវសារធាតុញៀនខុសច្បាប់ ។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាល ស្រុកថ្មពួក បានឲ្យដឹងថា៖នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគំរូ បានចុះការពារកម្មវិធីប្រគុំតន្ត្រីខនសឺត នៅចំណុចផ្សារធំគំរូថ្មី ស្ថិតក្នុងភូមិសាស្ត្រភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀន(មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ) ឈ្មោះខឿន ញី (ខ្ញី) ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ដោយឆែកឆេររកឃើញម្ស៉ៅក្រាមសថ្លា(សង្ស័យថ្នាំញៀន)ចំនួន០៣ថង់តូច និងថ្នាំញៀនប្រភេទគ្រប់ពណ៌ក្រហម១ជ្រុងដាក់ក្នុងកាបូបក្រវ៉ាត់ចង្កេះ ដែលជនសង្ស័យបានក្រវែងបោះចោលនៅក្បែរខ្លួន ម៉ូតូ០១គ្រឿង , ទូរស័ព្ទដៃ0១គ្រឿង, បំពង់ប៊ឺត២កំណត់, ដែកកេះចំនួន០១, អំពូលភ្លើងកែឆ្នៃចំនួន១ ដែលដាក់ក្នុងកាបូបក្រវាត់ចង្កេះនោះ ។ ជនសង្ស័យក្រោយពីឃាត់ខ្លួននិងធ្វើតេស្តទឹកនោមរកសារធាតុញៀន គឺវិជ្ជមាន។

លោកអធិការបានបន្តថា៖ ក្រោយពីឃាត់ខ្លួននិងធ្វើការសាកសួរ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំគោករមៀត នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ឈ្មោះ អន ចិន្ដា (ហ៊ុប) ភេទស្រីអាយុ 40ឆ្នាំ រស់នៅភូមិបន្ទាយមានរឹទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក បានដកហូតវត្ថុតាង ម្ស៉ៅក្រាមសថ្លាចំនួន១ថង់តូច និង ថ្នាំញៀនប្រភេទគ្រាប់ពណ៌ក្រហមមានអស្សរអង់គ្លេសWYចំនួន១៥គ្រាប់។

លោកវរសេនីយ៍ទោ ឈឿន គឺមឈុន បានបញ្ជាក់ថា៖ចំពោះលទ្ធផល ដែលកងកម្លាំងនគរបាលស្រុកកថ្មពួកអនុវត្តសម្រេចបាននេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនិតិវិធីដោយឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ៕ណុប-រក្សា(២៩០១៦)


dd
Bottom Ad