លោក លី សារី ដឹកនាំក្រុមការងារខេត្ដ និងអាជ្ញាធរស្រុក ប្រជុំនិងចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងដីជាក់ស្ដែងចំនួន០៥កន្លែង ក្នុងស្រុកស្វាយចេក


ត្រលប់ក្រោយ

18/07/22 14:54 PM

ចំនួនទស្សនា៖

299

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ លោក លី សារី អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារខេត្ដ និងអាជ្ញាធរស្រុកស្វាយចេក ប្រជុំនិងចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងដីជាក់ស្ដែងចំនួន០៥កន្លែង មានទំហំ២១ហិកតា តាមការស្នើសុំរបស់ឈ្មោះ ១/-ឆោម ភ័ព្វ,២/-ម៉ុក លីណា,៣/-ថាត់ សំអាង.និង៥/-ឈ្មោះ ឌី សុផល មានទីតាំងស្ថិតនៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កិច្ចប្រជុំនិងចុះពិនិត្យកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២កន្លងមក។


លោក មួង វិបុល អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា៖ករណីនេះបើតាមការបញ្ជាក់របស់លោកមេភូមិគឺបានស្រាវជ្រាវរួចហើយប៉ុន្តែមិនទាន់ដឹងថា ដីនេះមានប្លង់០១ របស់ឯកសារពីភាគីអ្នកពាក់ព័ន្ធនេះទេ។ដូចនេះប្លង់ ០១មានមូលដ្ឋាន ដែលចុះវាស់វែង ១ជំហានសិន និងស្រាវជ្រាវរកអ្នកគ្រប់គ្រង ហ្នឹងឯកសារមកផ្ទៀងផ្ទាត់គ្នា។

លោកលី សារី បានមានប្រសាសន៍លើកឡើងថា៖ បន្ទាប់ពីពិភាក្សាគ្នារវាងក្រុមការងារនិងអាជ្ញាធរ


ពាក់ព័ន្ធដើម្បីទទួលបានធាតុចូលថ្មីៗបន្ថែមទៀតក្នុងការចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងដីជាក់ស្ដែង។ជាមួយគ្នានោះលោក អភិបាលរងខេត្ត បានបញ្ជាក់ថា៖ សម្រាប់លទ្ធផលនៃកិច្ចប្រជុំពិភាក្សាយើងទទួលបាន៖១-ឯកភាពគ្នាចុះវាស់វែងផ្ទៀងផ្ទាត់ជាក់ស្ដែង រួចប្រគល់ឱ្យមន្ទីរជំនាញ(ដ.ន.ស) ធ្វើគំនូសបង្ហាញប្លង់ទីតាំងដោយផ្ទៀងផ្ទាត់ការវាស់វែង(ប.ប.០១)ផ្ទៀងផ្ទាត់និងការអនុវត្តបទបញ្ជា០១ឆ្នាំ២០១២។២-ក្រុមការងារស្នើសុំឱ្យគូភាគីម្ចាស់ដីត្រូវផ្ដល់ឯកសារពាក់ព័ន្ធ។៣-ការវាស់វែងនេះគឺតម្រូវឲ្យភាគីម្ចាស់ធ្វើការចង្អុលដី ផ្ទាល់។


គួរបញ្ជាក់ថា៖ លទ្ធផលនៃការងារចុះវាស់វែងឃើញដូចខាងក្រោម៖១-ក្បាលដី១០០មx៧០០ម ជាដីដែលមិនមានការភ្ជួរ ឬដាំដំណាំ តែកន្លងមកឃើញស្នាមអាស្រ័យផល។២-ក្បាលដី២០០មx៧០០ម ផ្នែកខាងមុខ មានដាំកូនប្រេងខ្យល់ថ្មី និងផ្នែកខាងក្រោយ មានដាំពោតល្អណាស់៕ ណុប-រក្សា(២៩០១៦)



dd
Bottom Ad