លោកជំទាវ ញ៉ែម សាខន ស ខេង ប្រគេនទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសរយះពេល ៣ ខែ ចំនួន ៣៩ វត្ត តាមបណ្ដាលក្រុង ស្រុកទាំង ១៣ ក្នុងខេត្តព្រៃវែង


ត្រលប់ក្រោយ

19/07/22 09:12 AM

ចំនួនទស្សនា៖

345

ប្រភព៖

ព្រៃវែង

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១៨ ខែកក្តដា ឆ្នាំ២០២២ លោកជំទាវ ញ៉ែម សាខន ស ខេង និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្នុងខេត្ត បានរៀបចំ វេប្រគេនទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទាន មានគ្រឿងឧបភោគបរិភោគ និងបច្ច័យ ដល់ព្រះសង្ឃចំនួន ៣៩ វត្ត តាមបណ្ដាលក្រុង ស្រុកទាំង ១៣ នៃខេត្តព្រៃវែង ដែលពិធីនេះធ្វើនៅក្នុងសាលាខេត្តព្រៃវែង។  


ចំពោះទេយ្យវត្ថុដែលវេប្រគេនចំពោះព្រះសង្ឃទាំង ៣៩ វត្តនោះរួមមាន៖ ទៀនចំណាំព្រះវស្សាក្នុងមួយវត្តៗ ចំនួន ១គូរ, ស្លាដក ១, អង្ករ ៥០ គីឡូ ,បាឡុង ១ ,ទឹកដោះគោ ១ កេស ,ទឹកសុទ្ធ ២ កេស ,ទឹកក្រូច ២ កេស,ទឹកផ្លែឈើ ២ កេស, មី ៣ កេស, ទឹកត្រី ១ យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១ កេស, អំបិល ១០ គឺឡូ, ស្ករស ២៥ គឺឡូ,ប្រេងឆា ១០លីត,ម៉ាស់ ៥ ប្រអប់, បច្ច័យក្នុងមួយវត្ត ៥០ ម៉ឺនរៀលផងដែរ។


ចំពោះទេយ្យទានទាំងអស់នេះ ដើម្បីវេប្រគេនព្រះសង្ឃសម្រាប់គង់ចាំព្រះវស្សាអស់កាលត្រីមាស រយៈពេល ៣ ខែ ដែលជារដូវកាលភ្លៀងធ្លាក់ នៃរដូវកាលចូលព្រះវស្សា ដែលព្រះសង្ឃពិបាកក្នុងការនិមន្តគោចរបិណ្ឌបាទចង្ហាន់។


ក្នុងឱកាសនៃពិធីបុណ្យនេះផងដែរ លោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងឯកឧត្តម ជា សុមេធី និងលោកជំទាវ សូមឧទ្ទិសមហាបុណ្យកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិ សាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ព្រមទាំងមាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្ដាន កម្មាភិបាល យុទ្ធជន យុទ្ធនារីដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ដែលបានលះបង់អាយុជីវិត ក្នុងបុព្វហេតុប្រទេសជាតិ ការស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋរហូតដល់សព្វថ្ងៃនេះ។


គួរំលឹកថា ជារៀងរាល់មុនថ្ងៃចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃ នាថ្ងៃ១ រោច ខែអាសាឍនោះ ថ្នាក់ដឹកនាំប្រទេស មន្ត្រីរាជការ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធសាសនិក តែងតែនាំគ្នាយកទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗ និងគ្រឿងឧបភោគបរិភោគ ទៅវេប្រគេនដល់ព្រះសង្ឃតាមវត្តអារាមានានា ដើម្បីបានដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ក្នុងពេលវេលា នៃរដូវកាលចូលព្រះវស្សាអស់កាលត្រីមាសក្នុងរយៈពេល ៣ ខែ ទៅតាមពុទ្ធាអនុញ្ញាតរបស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើង៕




dd
Bottom Ad