ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចាត់ទុកវិស័យកីឡា គឺជាផ្នែកមួយ ដ៏មានសារ:សំខាន់ ក្នុងចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ


ត្រលប់ក្រោយ

19/07/22 09:52 AM

ចំនួនទស្សនា៖

279

ប្រភព៖

កំពង់ចាម

កំពង់ចាម៖ ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ទូទាំង ខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានថ្លែងចាត់ទុក វិស័យកីឡា គឺជាផ្នែកមួយមានសារ:សំខាន់ ក្នុងការចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិ ។ 


ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា វិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយ ដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡា គ្រប់ប្រភេទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងចាត់ទុកថា ជាវិស័យមួយ ដ៏មានសារៈសំខាន់បំផុតក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដោយធ្វើឲ្យសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង និងច្រើនសន្ធឹកសន្ធាប់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សាសនា ការកាត់បន្ថយភាពក្រីក្រ ការពារសិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ របស់មនុស្ស លទ្ធិប្រជាធិបតេយ្យ រស់នៅសុខសាន្ត ក្រោមដំបូលសុខសន្តិភាព សុខដុមរមនាត្រជាក់ត្រជុំ ប្រកបដោយសិរីមង្គល វិបុលឧត្ដមថ្លៃថ្លា បំផុត។


ឯកឧត្តមអភិបាលខេត្ត បន្តថា ថ្វីត្បិតតែដំណើរការប្រកួតកីឡា ក្នុងរយៈពេលពីរឆ្នាំកន្លងមក ត្រូវបានអាក់ខាន ដោយសារវិបត្តិជំងឺកូវីដ-១៩។ ពិតណាស់ យើងអាចមានឱកាសជួបជុំនានា រួមទាំងរៀបចំកម្មវិធីប្រកួតកីឡា នាឱកាសនេះ ដោយសារក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បានខិតខំស្វែងរកវ៉ាក់សាំង សម្រាប់ចាក់ស្រោចដល់ប្រជាពលរដ្ឋយើង ដោយឥតគិតថ្លៃ ។


យ៉ាងណាមិញ មកដល់ពេលនេះ ក៏មានបងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជម្រុញបន្តបន្ទាប់ហើយ តាមរយៈ វ៉ាក់សាំងនេះ បានបង្កើតនូវភាពស៊ាំក្នុងសហគមន៍ ទប់ស្កាត់បាននូវការឆ្លងរាលដាលនូវជម្ងឺកូវីដ-១៩ និងអនុញ្ញាតឱ្យប្រទេសកម្ពុជាយើង បើកដំណើរការឡើងវិញ នូវគ្រប់វិស័យ ផងដែរ ។


ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានក្រើនរំលឹក ទៅដល់យុវជនទាំងអស់ ដោយយកការប្រកួតកីឡា ដ៏មានអត្ថន័យនេះ បានជ្រួតជ្រាបដល់ស្រទាប់ យុវជនគ្រប់រូប ព្រមទាំង បង្វែចិត្តគំនិតយុវជនយើង ឱ្យចូលមកលេងកីឡាឱ្យបានគ្រប់ៗគ្នា ពិសេស កីឡា ដើម្បី សុខភាព ដើម្បី អភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី ។ ម៉្យាងវិញទៀត កីឡាករ កីឡាការិនី ទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំហ្វឹកហាត់តាមបច្ចេកទេសបន្ថែមទៀត ដោយឈរលើកត្តាសាមគ្គីភាព ទេពកោសល្យ បទបញ្ញត្តិ បទពិសោធន៍ ពេលប្រកួត វិន័យពេលប្រកួត និងសីលធម៌ពេលប្រកួត ហើយត្រូវរក្សាឱ្យបានល្អបំផុតនៅពេលប្រកួត និងចៀសវាងកុំឱ្យមានភាពខុសឆ្គងដោយប្រការណាមួយ ដែលខុសពីបទបញ្ញត្តិ និងលក្ខន្តិកៈ របស់គណៈកម្មការបច្ចេកទេសបានផ្សព្វផ្សាយ និងបានធ្វើការណែនាំមុនការប្រកួត គឺដាច់ខាតត្រូវតែមានវិន័យ និងក្រមសីលធម៌ជានិច្ច ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ ។


សូមបញ្ជាក់ដែរថា ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០២២ នេះ មានក្រុមកីឡាករ កីឡាការិនីមកពីមន្ទីរ អង្គភាព ជុំវិញខេត្ត ក្លិប និងក្រុង ស្រុកទូទាំងខេត្ត សរុបចំនួន ៩៧ក្រុម ក្នុងនោះនារី មានចំនួន ១០ក្រុម ដែលមានកីឡាករ និងកីឡាការិនីសរុបចំនួន ៧៧៤នាក់ ស្រី ១៤៤នាក់ ។ ដោយធ្វើការប្រកួតលើវិញាសារ ÷ បាល់ទាត់ បាល់ទះ បាលបោះ ប៊ូល ឬប៉េតង់ និងវាយកូនឃ្លីលើតុ ៕




dd
Bottom Ad