មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធចំនួន១៥ភូមិ ក្នុងស្រុកពញាឮ


ត្រលប់ក្រោយ

19/07/22 09:59 AM

ចំនួនទស្សនា៖

789

ប្រភព៖

កណ្តាល

ខេត្តកណ្តាល៖ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីក្នុងភូមិស្លែង ភូមិតាពេទ្យ ភូមិត្រពាំងរបង ភូមិថ្មី ភូមិត្រពាំងវាល ភូមិព្រៃសុពណ៌ ភូមិតាគោ ភូមិពពែ ភូមិត្រពាំងសង្កែ ភូមិត្បូងវត្ត ភូមិត្រពាំងព្រលិត ភូមិតាតូច ភូមិជ្រៃលាស់ ភូមិតាជៃ និងភូមិទួលព្រិច ឃុំជ្រៃលាស់ ស្រុកពញាឮខេត្តកណ្តាល សូមចូលរួមសហការជាមួយក្រុមការងារចុះវាស់វែងដីធ្លី ដោយត្រូវកំណត់ព្រំដីអោយបានច្បាស់លាស់ដើម្បីមានភាពងាយស្រួលដល់ក្រុមការងារចុះបញ្ជី និងសូមផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីក្នុងភូមិខាងលើអោយបានគ្រប់ៗគ្នា និងត្រូវត្រៀមឯកសារពាក់ព័ន្ធរួមមាន៖លិខិតទិញលក់ សំបុត្រកំណើត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ និងឯកសារផ្សេងៗជាដើមដើម្បីងាយស្រួលដល់ក្រុមការងារចុះវាស់វែង និងងាយស្រួលចេញប្លង់កម្មសិទ្ធជូនបងប្អូនដោយស្របច្បាប់នេះជាការអំពាវនាវរបស់ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល នាព្រឹកថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ ២០២២ ដែលមានទីតាំងស្ថិតក្នុងវត្តកែវមូលី។  


លោក ព្រំ ឆាត បានបន្តថា៖ គោលបំណងនៃការប្រជុំផ្សព្វផ្សាយថ្ងៃនេះគឺដើម្បីផ្សព្វផ្សាយជាសាធារណៈ នូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួមមានការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរដែនដី និងមន្ទីរអង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ។


លោកបានបន្ថែមថា៖ការចុះបញ្ជីដីធ្លីនេះគឺ ត្រូវចុះបញ្ជីទាំងដីឯកជន ទាំងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត ហើយមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លីនេះជាប្រការសមស្របបំផុត ដែលបានកំណត់នៅក្នុងគោល នយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់ បន្ថយភាពក្រីក្រ ទំនាស់ដីធ្លីនៅក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ ។


លោក បានបន្ថែមថា៖ក្រោយពីការចុះបញ្ជីដីធ្លីនេះរួច ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី អ្នកកាន់កាប់ទទួលបានប័ណ្ណកម្មសិទ្ធិ ហើយតាមរយៈ នៃប័ណ្ណកម្មសិទ្ធិនេះបងប្អូនប្រជាពលរដ្ឋ និងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ប្រើប្រាស់អាស្រ័យផល និងចាត់ចែងមិនត្រឹមតែប៉ុណ្ណោះបណ្ណ័កម្មសិទ្ធិនេះ គឺជាឯកសារគតិយុត្តសំរាប់ជាសំអាងនៅពេលមានជំលោះកើតឡើងបញ្ជាក់ថាខ្លួនជាម្ចាស់ដីធ្លីពិតប្រាកដ។


ក្នុងឱកាសនោះ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានមានប្រសាសន៍ថា៖ក្រោយពីការចុះបញ្ជីដីធ្លីនេះរួច ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី អ្នកកាន់កាប់ទទួលបានប័ណ្ណកម្មសិទ្ធិ ហើយតាមរយៈ នៃប័ណ្ណកម្មសិទ្ធិនេះបងប្អូនប្រជាពលរដ្ឋ នឹងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ប្រើប្រាស់អាស្រ័យផល និងចាត់ចែងមិនត្រឹមតែប៉ុណ្ណោះបណ្ណ័កម្មសិទ្ធិនេះ គឺជាឯកសារគតិយុត្តសំរាប់ជាសំអាងនៅពេលមានជំលោះកើតឡើងបញ្ជាក់ថាខ្លួនជាម្ចាស់ដីធ្លីពិតប្រាកដ។


លោកអភិបាលស្រុកក៏បានកោតសរសើរដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោងដីខេត្តកណ្តាល ដែលបានខិតខំប្រឹងប្រែងសម្រេចលទ្ធផលក្នុងការចុះបញ្ជីប្រមូលទិន្នន័យក្បាលដី និងអ្នកកាន់កាប់ដី ដែលកំពុងអនុវត្តចុះកំណត់ព្រំ វាស់វែង ផ្សព្វផ្សាយកំណត់តំបន់វិនិច្ឆ័យ ក្នុងភូមិទាំង១៥ នៃឃុំជ្រៃលាស់ដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។


ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានស្នើដល់ប្រជាពលរដ្ឋត្រូវកំណត់ព្រំដីអោយបានច្បាស់លាស់ដើម្បីមានភាពងាយស្រួលដល់ក្រុមការងារចុះបញ្ជី និងសូមផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីក្នុងភូមិខាងលើអោយបានគ្រប់ៗគ្នា និងផ្តល់ការគាំទ្រ យោគយល់ និងផ្តល់កិច្ចសហការជាមួយក្រុមការងារមន្ត្រីជំនាញ ក្នុងដំណើរការចុះបញ្ជីដីធីមានលក្ខណៈជាប្រព័ន្ធនេះ អោយបានជោគជ័យ៕



dd
Bottom Ad