លួចឡានវត្តយកទៅលក់ ព្រះមិនជួយនគរបាលឃាត់ខ្លួន


ត្រលប់ក្រោយ

22/07/22 08:08 AM

ចំនួនទស្សនា៖

237

ប្រភព៖

បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលឃាត់ខ្លួន បន្ទាប់ពីធ្វើសកកម្មភាពលួចរថយន្តរបស់វត្តយកទៅលក់ ជួបកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ ដើរល្បាតនៅពេលយប់មានការសង្ស័យក៏ធ្វើការឃាត់ខ្លួនយកទៅសួរនាំ ។ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ចំណុចអង់តែន097ផ្លូវទៅដើមក្រឡាញ់ ស្ថិតក្នុងភូមិសាស្ត្រ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ 


លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា៖ ជនសង្ស័យ ដែលឃាត់ខ្លួនឈ្មោះ ផាត វ៉ានី អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្ន ស្នាក់នៅ ភូមិរំសៃឃុំ ថាប់ស្តេត ស្រុក តាប្រាយ៉ា ខេត្ត ស្រះកែវ ប្រទេសថៃ។


លោកមេបញ្ជាការបានបញ្ជាក់ថា៖ នៅវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី១៩ ខែកក្កដា កម្លាំងប៉ុស្តិ៍អូរកំបុតចំនួន ០៣នាក់ ដឹកនាំដោយលោក អនុសេនីយ៍ទោ ប៉ុក រតនា នាយរងប៉ុស្តិ៍បានធ្វើការល្បាតតាមផ្លូវព្រំដែន ក្នុងភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ បានប្រទះឃើញរថយន្ត ១គ្រឿង ម៉ាក Luxus RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AK3150 ឈប់ចតចោលនៅលើបណ្តោយផ្លូវ លេខ៥៨ ត្រង់ចំណុចអង់តែន097ផ្លូវទៅដើមក្រឡាញ់ ដោយមានរយៈពេលយូរក៏ទៅសួរនាំ ម្ចាស់រថយន្ត ក្រែងមានអ្វីអាចឲ្យជួយ ភ្លាមនោះម្ចាស់រថយន្តបានឆ្លើយថាចង់លក់ឡានតម្លៃ៣០០,០០០បាត(៣សែនបាត) លឺដូច្នេះកម្លាំងយើងមានការសង្ស័ក៏បាននាំខ្លួនបញ្ជូនមកទីបញ្ជាការដ្ឋានវរសេនាតូចការរពារព្រំដែនគោកលេខ៨០៧ ដើម្បីសាកសួរព័ត៌មានជុំវិញករណីចង់លក់ឡានទាំងយប់នេះ។


លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានបញ្ជាក់ទៀតថា ក្រោយសួរនាំជនសង្ស័យបានសារភាពថាខ្លួន បានលួចយកឡានយកឡានរបស់ព្រះសង្ឃនៅវត្តមួយនៅប៉ោយប៉ែតយកមកលក់។ ក្រោយពីទទួលបានចម្លើយសារភាពនិងមានបទបហញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលវរសេនាតូចបានឃាត់ខ្លួនមនុស្សនិងរថយន្ត រួចប្រល់ឲ្យកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនិតិវិធី៕បន្ទាយមានជ័យ,២១/០៧/០២២=ណុប-រក្សា(២៩០១៦)




dd
Bottom Ad