អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ នាំយកអំណោយទៅផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២គ្រួសារ រស់នៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង


ត្រលប់ក្រោយ

22/07/22 08:39 AM

ចំនួនទស្សនា៖

350

ប្រភព៖

បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២២ លោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ និងមន្ត្រីអនុសាខា និងអ្នកស្ម័គ្រចិត្ត បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ០២គ្រួសារ ស្ថិតនៅភូមិ មិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។  


មានប្រសាសន៍នាឱកាសនោះលោក ស្រេង សុខា បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើនិងសួរសុខទុក្ខពីសំណាក់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខាខេត្ត និងឯកឧត្ដមសុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។


ហើយលោកជំទាវបានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកប្រធានអនុសាខាស្រុក បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់គ្រួសារប្អូនស្រីឡើយ តែក៏អាចជួយសម្រាលទុក្ខលំបាករបស់គ្រួសារប្អូនស្រីបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។


ក្នុងឱកាសនេះដែរលោកប្រធានអនុសាខា ក៏បានក្រើនរំឮក និងអំពាវនាវសូមឱ្យគ្រួសាររងគ្រោះត្រូវចេះការពារ កុំការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខភិបាល ៣កុំ និង៣ការពារ ខ្លួនពីជំងឺ COVID-19 (អូមីក្រុង) ហើយសូមចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នា។


អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុង១គ្រួសាររួមមាន៖ អង្ករ ២៥គ.ក- មី១កែស, ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ ,ទឹកត្រី១ យួរ និងសង្ក័សីមួយចំនួនផងដែរ ។




dd
Bottom Ad