លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៩១១ ជួបពិភាក្សាជាមួយយោធាឈុតខ្មៅថៃវរសេនាធំលេខ១២


ត្រលប់ក្រោយ

25/07/22 09:59 AM

ចំនួនទស្សនា៖

267

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ តាមការណាត់របស់ភាគីថៃ នៅវេលាម៉ោង០១និង២០នាទីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានដឹកនាំលោកមេបញ្ជាការរង០១នាក់ និងកម្លាំងនគរបាលប៉ុស្តិ៍ព្រៃគប់ សរុប០៣នាក់ បានចុះជួបពិភាក្សាតាមការណាត់របស់យោធាឈុតខ្មៅថៃ សរុប០៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ភិយ៉ានេត ផាត់ថាឡាក់សាតវ៉ាត់តាវង្ស មេបញ្ជាការវរសេនាធំ លេខ១២។ 


លោកវរសេនីយ៍ឯក សូ ចាន់ណារី បានឲ្យដឹងថា ការស្នើសុំជួបពិភាក្សារវាងនគរបាលវរសេនាតូចការពារព្រំដែនគោកលខ៩១១ ជាមួយយោធាឈុតខ្មៅថៃ វរសេនាធំលេខ១២នេះ ក្នុងគោលបំណង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រួមគ្នាទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ ។ -រួមគ្នាទប់ស្កាត់ប្រជាពលរដ្ឋទាំងសងខាងមិន ឲ្យមានការសាងសង់សំណង់ ឬកាប់ឆ្ការព្រៃ ឬដាំដំណាំផ្សេងៗក្នុងតំបន់ព្រំដែនមិនទាន់ច្បាស់លាស់ ។ ចំពោះជំនួបពិភាក្សានេះធ្វើឡើងនៅចំណុចមុខភូមិសាស្ត្រគោលដៅប៉ុស្តិ៍ព្រៃគុបចាស់ ស្ថិតក្នុងភូមិព្រៃគុប សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត(ខាងកម្ពុជា)ទល់មុខភូមិប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញ(ខាងថៃ) ៕បន្ទាយមានជ័យ,២៣/០៧/០២២=ណុប-រក្សា(២៩០១៦)




dd
Bottom Ad