ផ្សព្វផ្សាយ សារាចរណែនាំស្តីពី នីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកាជាតិ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣


ត្រលប់ក្រោយ

26/07/22 11:59 AM

ចំនួនទស្សនា៖

323

ប្រភព៖

បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ និងរតនាគារខេត្ត សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំប្រជុំផ្សព្វផ្សាយ សារាចរណែនាំ ស្តីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកាជាតិ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣ ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក យុត ស្វីតនី ប្រធានរតនាគារខេត្ត អភិបាលក្រុង-ស្រុក លោក- លោកស្រី មន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ មេឃុំចៅ-សង្កាត់ ស្មៀន ទូទាំងខេត្តបានចូលរួមនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ។ 


លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច បានលើឡើង ថា ៖ ផ្អែកលើក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ, រាជរដ្ឋាភិបាលបានដាក់ចេញនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ០៤ សរណន ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដើម្បីផ្ដល់ជាគោលការណ៍ណែនាំថ្មីៗសម្រាប់ជាមូលដ្ឋាន និងជាក្របខ័ណ្ឌ សម្រាប់ការរៀបចំកញ្ចប់ថវិកា ឆ្នាំ២០២៣។


លោក ប្រធានមន្ទីរសេដ្ឋកិច្ចបន្តថា ផ្អែកលើសារាចរណែនាំរបស់រាជរដ្ឋាភិបាលនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ សារាចរណែនាំស្ដីពីនីតិវិធីបច្ចេកទេស នៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៣ ដើម្បីកំណត់នូវក្របខ័ណ្ឌ និងវិធានការបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូល អាទិភាពចំណាយ និងគោលការណ៍សំខាន់ៗសម្រាប់បង្កើនប្រសិទ្ធភាពនៃការអនុវត្តថវិការបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ និងការវិភាជថវិកាដោយផ្អែកលើលទ្ធភាពជាក់ស្តែងនៃទំហំថវិកា និងអាទិភាពគោល នយោបាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។


នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវ «យុទ្ធសាស្ត្រនៃការកែទម្រង់ ប្រព័ន្ធថវិកា រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥» ដែលជាការកែទម្រង់រយៈពេលវែង និងគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅពង្រឹង និងពង្រីកការអនុវត្ត «ថវិកាកម្មវិធី» ជា បណ្ដើរៗ ដើម្បីធានាឱ្យបានការផ្សារភ្ជាប់ ថវិកាទៅនឹងគោលនយោបាយ ជាពិសេសគោលបំណងគោលនយោបាយរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវតម្រឹមជាមួយនឹងគោលបំណងអាទិភាពគោលនយោបាយជាតិ។


ឯកឧត្តមអភិបាល គូសបញ្ជាក់ ថា ៖ ក្នុងគោលដៅនេះ ការធ្វើសមាហរណកម្ម ផែនការនីយកម្មមានភាពចាំបាច់ ដើម្បីឱ្យផែនការយុទ្ធសាស្ត្ររដ្ឋបាលថ្នាក់ក្រោមជាតិមានការផ្សារភ្ជាប់ ទំនាក់ទំនងគ្នា បំពេញឱ្យគ្នា និងប្រទាក់ក្រឡាគ្នាទៅវិញទៅមក និងតម្រឹមទៅនឹងផែនការយុទ្ធសាស្ត ថ្នាក់ជាតិ (មន្ទីរជំនាញរាជធានី-ខេត្ត)។ ទន្ទឹមនឹងការធ្វើសមាហរណកម្មផែនការយុទ្ធសាស្ត្រថវិកា គឺធ្វើការកែលម្អ និងផ្លាស់ប្ដូរជាជំហានៗ វដ្ដថវិកានៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ពិសេស កំណត់ឱ្យបានត្រឹមត្រូវ ច្បាស់លាស់អំពីសិទ្ធិអំណាច និងការទទួលខុសត្រូវនៅតាមដំណាក់កាល នៃវដ្តថវិកា ដែលរួមទាំងការធ្វើស្ថាប័ននីយកម្មជាបណ្ដើរៗនៃរបាយការណ៍ហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ៕បន្ទាយមានជ័យ,២៦/០៧/០២២=ណុប-រក្សា(២៩០១៦)




dd
Bottom Ad