26/07/22 13:06 PM
ខេត្តបន្ទាយមានជ័យ៖ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិឆ្ឆេទឆ្នាំ២០២១និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក សុខ សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្ម នៃក្រសួងមហាផ្ទៃ ។ ពិធីនេះ មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិោយាល័យទាំង៣១ លោកអធិការនគរបាល ស្រុក ក្រុងទាំង០៩និងលោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង០៤ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើសេចក្តីរាយការណ៍ថា៖ក្នុងរយៈពេល០៦ ឆ្នាំ២០២២នេះ បទល្មើសព្រហ្មទណ្ឌកើតមាន៤១លើកលើ៥៤លើកថយចុះ ២៤% បណ្តាលឲ្យស្លាប់០៧នាក់ របួស១៩នាក់ រងគ្រោះ១៨នាក់ បាត់ម៉ូតូ០៨គ្រឿង ក្នុងនោះបទល្មើសឧក្រិដ្ឋ១២លើ១៥ករណី ថយចុះ២០%,បទល្មើសមជ្ឈឹម២៩លើ៣៩ករណី ថយចុះ២៦% ។ចេញបង្ក្រាប ៣១លើ៤១លើក ស្មើនឹង៧៦% ឃាត់ខ្លួន៤៥នាក់ ដកហូតម៉ូតូ១៤គ្រឿងនិងសម្ភារៈមួយចំនួន។ បទល្មើស គ្រឿងញៀនខុសច្បាប់ បង្ក្រាបបាន១១៥លើក លើ១៩៨លើក ឃាត់ខ្លួន២៤៤នាក់ ស្រី១៤នាក់ ក្នុងនោះ ករណីជួញដូរនិងចែកចាយ៦៥លើ ជនសង្ស័យ១៥៨នាក់ ស្រី១២២នាក់,ករណីប្រើប្រាស់៥០លើក ជនសង្ស័យ ៨៦នាក់ ស្រី០២នាក់ ដកហូតវត្ថុតាង ថ្នាំញៀន(WY) ចំនួន៣៤៣.១៩ក្រាម,ម៉ាទឹកកក( Ice ) ចំនួន ៣,៧៦៧.៦១ក្រាម ,ម៉ូតូ០៩គ្រឿង,ទូរសព្ទដៃ១២១គ្រឿង,កាំភ្លើងខ្លី០៣ដើម,កាំបិទ១៩ដើម,ជញ្ជីង១០គ្រឿង,លុយខ្មែរ៣៦០,០០០រៀលនិងឧបករណ៍សម្ភារៈមួយចំនួនទៀត ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ដូចជារដ្ឋបាលខេត្ត កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានយកចិត្តទុកក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនគណបក្សនយោបាយ ក៏ដូចជាប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ បានល្អប្រសើរ ធ្វើដំណើរការនៃការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ មានតម្លាភាព គ្មានអំពើហឹង្សា ការគម្រាមកំហែងនោះឡើយ។
ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក សុខ សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្ម បានថ្លែងអំណរុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងអំឡុងពេលទាំងមុនការបោះឆ្នោតនិងក្រោយការបោះឆ្នោត ដែលឲ្យការងារបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ មានតម្លាភាព គ្មានអំពើហឹង្សា ការគម្រាមកំហែងនិងអំពើចលាចលណាមួយកើតឡើងក្នុងខេត្តនេះ ។
លោកឧត្តមសេនីយ៍ឯក សុខ សារ៉េត បានបញ្ជាក់ថា៖ជារៀងរាល់ឆ្នាំនាយកដ្ឋានសវនកម្មតែងតែចុះធ្វើការងារបស់ជាប្រចាំ តែដោយសាររយៈពេល០២ឆ្នាំ កន្លងមកនេះ មានការអាកខានមិនបានធ្វើ ដោយសារជម្ងឺកូវីដ-១៩ មិនបានចុះធ្វើសវនកម្មទើបតែពេលនេះយើងដំណើរការឡើងវិញនាឆ្នាំ២០២២នេះ ក្នុងគោលបំណងទី១/-ដោយផ្តោតសំខាន់ពិនិត្យបញ្ជីគ្រប់គ្រងមន្ត្រីនគរបាលជាតិយើង នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនេះចាប់ពីស្នងការដ្ឋាន រហូតដល់ អធិការដ្ឋាន នគរបាលក្រុង ស្រុកទាំង០៩និងវរសេនាតូច ការពារព្រំដែនគោកទាំង០៤ មានកម្លាំងជាក់ស្តែងប៉ុន្មានពិតប្រាកដ និងមានបញ្ហាប្រឈមអ្វីខ្លះ ដើម្បីក្រសួងងាយស្រួលមានវិធានការបន្ថែមឬបន្ថយ។ទី០២/-ហិរញ្ញវត្ថុ និងទី០៣/-ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ៕បន្ទាយមានជ័យ,២៥/០៧/០២២=ណុបរក្សា(២៩០១៦)