27/07/22 09:21 AM
បន្ទាយមានជ័យ៖ ពលករខ្មែរប្រុស ស្រី ចំនួន៣៩នាក់ ដែលចាញ់បោកមេខ្យល់លួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ត្រូវបានយោធាថៃ ឃាត់ខ្លួនក្នុងភូមិសាស្រ្ត ស្រុកអារញ្ញ ស្រុកតាប់ប្រាយ៉ាខេត្តស្រះកែវ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ដើម្បីយកទៅសួរនាំ ។
ប្រភពព័ត៌មានបានឲ្យដឹងថា៖កម្លាំងសមត្ថកិច្ចការពារព្រំដែនរបស់ថៃជាច្រើនគោលដៅ ដោយមានកម្លាំងទាហានប្រាណអង្គភាពទី១២ អង្គភាពចំពោះកិច្ចទាហានជើងគោកទី១១១ ស្រុកតាព្រះយ៉ា នឹងសមត្ថកិចកចទាហានប្រាណអង្គភាពទី១៣ បានធ្វើការដើរល្បាត ត្រួតពិនិត្យ ដើម្បីការពារនឹងទប់ស្កាត់ការលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ បរិវេណព្រំដែនថៃ-កម្ពុជា ក្នុងភូមិសាស្រ្តស្រុកអារញ្ញ នឹងស្រុកតាបប្រាយ៉ា របស់ខេត្តស្រះកែវ តាមវិធានការការពារនឹងគ្រប់គ្រងការរាត្បាតជម្ងឺកូវីដ-១៩ រួមទាំងជម្ងឺអុតស្វាផងដែរនោះ។
ប្រភពបន្តថា៖សមត្ថកិច្ចថៃល្បាតនឹងត្រួតពិនិត្យនិងភូមិសាស្រ្តទទួលខុសត្រូវ ក៏បានជួបប្រទះមនុស្សជាច្រើននាក់គួរឲ្យសង្ស័យ ស្របពេលដើរមកតាមច្រករបៀងទើបហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ នឹងបានប្រទះឃើញពលករខ្មែរប្រុស ស្រី ចំនួន៣៩នាក់ ក្រោយធ្វើការឆែកឆេរ សមត្ថកិច្ចថៃបាននាំខ្លួនយកទៅសួរនាំបន្ថែម នឹងបញ្ជូនខ្លួនពលករខ្មែរទាំងអស់យកទៅដើម្បីចាត់ការតាមនិតិវិធី៕ ណុប-រក្សា(២៩០១៦)