ឯកឧត្ដម ខេង ស៊ុម អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិការក្រុមប្រឹក្សាឃុំដែលជាប់ឆ្នោត ក្នុងស្រុកអូរជ្រៅ


ត្រលប់ក្រោយ

28/07/22 14:34 PM

ចំនួនទស្សនា៖

268

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្ដម អនុប្រធានគណបក្សខេត្ត បានលើកឡើងថា ដោយយោងតាមអនុសាសន៍របស់ឯកឧត្តមប្រធានគណបក្សខេត្ត និងយោងតាមការងារចាំបាច់ក្រុមការងារបានរៀបចំប្រតិទិនចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាប់ឆ្នោតនៅតាមបណ្ដាក្រុង ស្រុកទាំង៩លើគោលការណ៍សំខាន់ៗរួមមាន៖១/-ត្រួតពិនិត្យការងាររៀបចំរចនាសម្ព័ន្ធ ស្រុក ក្រុង ឃុំ សង្កាត់, ២/-ត្រួតពិនិត្យការរៀបចំរចនាសម្ព័ន្ធស្នាក់ការគណបក្ស ស្រុក ក្រុង ឃុំ សង្កាត់, ៣/-ត្រួតពិនិត្យការបង្កើតកម្មាធិការសាខាគណបក្សភូមិ, ៤/-ត្រួតពិនិត្យបញ្ជីបច្ចុប្បន្នភាពសមាជិកគណបក្សចុងក្រោយ, ៥/-ត្រួតពិនិត្យរបៀបរបបធ្វើការងាររបស់គណបក្ស ស្រុក ក្រុង ឃុំ សង្កាត់, ៦/-ត្រួតពិនិត្យស្នាក់ការគណបក្ស ឃុំ សង្កាត់ ,៧/-ត្រួតពិនិត្យការពង្រឹងខ្សែរយៈចាត់តាំងគណៈឃោសនាអប់រំពីស្រុក ក្រុង ដល់មូលដ្ឋានភូមិ, ៨/-ត្រួតពិនិត្យសកម្មភាពផ្សព្វផ្សាយឃោសនាអប់រំពីគោលនយោបាយរបស់គណបក្សស្រុក ក្រុង ឃុំ សង្កាត់, ៩/-ត្រួតពិនិត្យស្លាកសញ្ញាគណបក្ស និងទី១០/-ការងារយុវជន។  


ការលើកឡើងនេះ គឺក្នុងឱកាសដែលឯកឧត្ដម ខេង ស៊ុម បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាបក្សឃុំ ក្នុងស្រុកអូរជ្រៅ ថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២២មម្សិលមិញ ធ្វើនៅទីស្នាក់ការគណបក្សស្រុកអូរជ្រៅ។


ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្ដម ខេង ស៊ុម ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារ សមាជិក-សមាជិក ក្រុមប្រឹក្សាឃុំដែលជាប់ឆ្នោត ក្នុងស្រុកអូរជ្រៅ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមិនខ្លាចនឿយហត់។


ទន្ទឹមជាមួយគ្នានោះឯកឧត្តម ខេង ស៊ុម បានធ្វើការផ្តាំផ្ញើដល់សមាជិក សមាជិការបក្សឃុំ ដែលជាក្បាលម៉ាស៊ីនដឹកនាំ គឺត្រូវបន្ត នូវប្រពៃណីដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ដោយអនុវត្តអោយបានដូចភ្លៀងរលឹម ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ការគ្រប់គ្រងសមាជិកគណបក្ស ក្តាប់សតិអារម្មណ៍ មានសាមគ្គីភាពផ្ទៃក្នុង និងការសំណូមពររបស់ប្រជាពលរដ្ឋ ។ ជាពិសេសត្រូវបន្តសហការណ៍គ្នា និងផ្សារភ្ជាប់ទំនាក់ទំនងល្អក្នុងស្មារតីសាមគ្គីភាព និងបន្តកិច្ចខិតខំប្រឹងប្រែងដោយអនុវត្តន៍នូវតួនាទីរបស់ខ្លួនបន្ថែមទៀត ដើម្បីទាក់ទាញទឹកចិត្ត របស់ប្រជាជនមកគាំទ្រលើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន ភូមិ ឃុំ បន្តទៅទៀត ៕ បន្ទាយមានជ័យ,២៨/០៧/០២២=ណុប-រក្សា(២៩០១៦)




dd
Bottom Ad