លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អញ្ជើញប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ជូនក្រុមគ្រួសារសមាជិកមរណៈចំនួន០៦ នាក់ និងប្រពន្ធសមាជិកចំនួន០៣ នាក់


ត្រលប់ក្រោយ

03/08/22 09:59 AM

ចំនួនទស្សនា៖

392

ប្រភព៖

សៀមរាប

សៀមរាប ៖ នៅថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ជូនក្រុមគ្រួសារសមាជិកមរណៈចំនួន០៦ នាក់ និងប្រពន្ធសមាជិកចំនួន០៣ នាក់ សរុបជាទឹកប្រាក់ចំនួន ៤២.០០០.០០០ ៛ (សែសិបពីរលានរៀល) ដែលរៀបចំធ្វើនៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកស្នងការរងទទួលផែនការងារធនធានមនុស្ស និងនាយការិយាល័យបុគ្គលិកផងដែរ ។ 


នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រីស្នងការ បានសួរសុខទុក្ខ និងបានរំលឹកពីស្នាដៃមន្ត្រីនគរបាលមរណៈ ដែរបានបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ និងបានបន្សល់ស្នាដៃជាច្រើនទុកដល់នគរបាលជំនាន់ក្រោយជាគំរូ ។


តំណាងក្រុមគ្រួសារសមាជិករមណៈ បានគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សមាគមមិត្តនគរបាលជាតិកម្ពុជា និងថ្នាក់ដឹកនាំ នៃស្នងកាដ្ឋាននគរបាលខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់ដោះស្រាយថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា បានយ៉ាងឆាប់រហ័ជូនពួកគាត់សម្រាប់ដោះស្រាយទុកធុរ:៕




dd
Bottom Ad