05/08/22 13:41 PM
បន្ទាយមានជ័យ៖ កូនភ្លោះស្រី៣នាក់បានចាប់កំណើតនៅក្នុងគ្រួសារក្រីក្រមួយ រស់នៅក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំពេលដែលស្រុកទេសកំពុងកើតនូវជំងឺកូវីដ-១៩ តែសំណាងល្អណាស់កូនភ្លោះស្រីទាំង៣នាក់នោះ កើតមកមានសុខភាពល្អមាំងមួនទៀតផង។
ឪពុកកូនភ្លោះទាំង៣នោះ មានឈ្មោះ ចាន់សុភាព សព្វថ្ងៃជាបុគ្គលិក របស់ក្រុមហ៊ុនឯកជនមួយ និងម្តាយមានឈ្មោះ ឆៃ ស្រីរ័ត្ន មុខរបរនៅផ្ទះ គាត់មានកូន៤នាក់ កូនទី១ ប្រុស សព្វថ្ងៃមានអាយុ ២ឆ្នាំ២ខែ រីឯកូនភ្លោះទាំងស្រីទាំង៣នោះ កូនស្រីទី១ /-ឈ្មោះ ឡាងសុដាលី LANG SO DALI ទម្ងន់ 1.6kg ,កូនស្រីទី២/-ឈ្មោះ ឡាងសុដាលីន LANG SO DALIN ទម្ងន់ 1.5kg កូនស្រីទី៣/- ឈ្មោះ ឡាង សុដាលីស LANG SO LIS. ទម្ងន់ 1.6kg បច្ចុប្បន្ន រស់នៅ តាមផ្លូវជាតិលេខ៥ ជិតរង្វង់ មូលស្រីគ្រប់ល័ក្ខណ៍ ក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទប់របស់ក្រុមហ៊ុនឲ្យនៅ។
បើតាមការអះអាងរបស់ឪពុក ម្តាយ បានប្រាប់ថាកូនស្រីទាំង៣ របស់គាត់ កើតនៅថ្ងៃទី ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី អង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២៣វេលាម៉ោង ០៣និង៣០នាទីរសៀល សម្រាលដោយធ្វើការវះកាត់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ពេលចាប់ផ្តើមពរពោះ ដូចកូនទី១ដែរ។
ឪពុកម្តាយកូនភ្លោះទាំង៣បានប្រាប់ឲ្យដឹងបន្តទៀតថា៖ ក្រោយពីកើតបានកូនភ្លោះទាំង៣នាក់ រួចមកជីវភាពគ្រួសាររបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែយ៉ាប់ទៅៗម្តាយទឹកដោះក៏គ្មាន ឯទឹកដោះគោក៏គ្មានលុយទិញឲ្យកូនទាំង៣ប៉ៅទៀតផង ព្រោះគ្រួសារនេះពឹងផ្អែកទៅលើប្តីគាត់ទាំងស្រុងតែម្នាក់ ចំណែកមុខរបរបស់គ្រួសាររំពឹងតែធ្វើការមួយប៉ុណ្ណោះគាត់ពុំដឹងថាទៅថ្ងៃមុខអាចចឹញ្ចឹមកូនទាំង៣នាក់នេះរស់ដោយរបៀបណានោះឡើយសូម្បីតែផ្ទះក៏គ្មាន សព្វថ្ងៃរស់នៅបន្ទប់របស់ក្រុមហ៊ុនប៉ុណ្ណោះ គ្រួសាររបស់គាត់រំពឹងតែប្រាក់ខែ របស់ប្តីតែប៉ុណ្ណោះ ៕បន្ទាយមានជ័យ,០៥/០៨/០២២=ណុប-រក្សា(២៩០១៦)