រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត


ត្រលប់ក្រោយ

15/08/22 13:11 PM

ចំនួនទស្សនា៖

228

ប្រភព៖

កំពង់ចាម

កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិគណៈអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកំលាំងទាំងបី មន្ទីរ វិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ 


សម្រាប់របៀបវារៈនៃកិច្ចប្រជុំ

 ១- ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

២- ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។

៣- ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាង ស្ដីពីការរៀបចំគម្រោងចំណូលចំណាយថវិកាឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។

៤- បញ្ហាផ្សេងៗ ៕



dd
Bottom Ad