កូនភ្លោះ៣ ទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសមេ្តចកិត្តិព្រឹទ្ធបណ្ឌិត


ត្រលប់ក្រោយ

15/08/22 13:28 PM

ចំនួនទស្សនា៖

415

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កូនភ្លោះទាំង៣នេះ គឺជាចៅធម៌របស់សម្តេចលើកទី៣៨៩គ្រួសារហើយ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សេង ទៀង ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ នៅរលៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសនាំយកអំណោយដ៏ថ្លៃថ្លារបស់ពីសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រី្ត និងសមេ្តចកិត្តិព្រឹទ្ធបណ្ឌិត មកឧបត្ថម្ភដល់គ្រួសារ ឈ្មោះ ឆៃ ស្រីរ័ត្ន ដែលបានសម្រាលកូនភ្លោះស្រី០៣នាក់ ស្នាក់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្នុងក្រុងសិរីសោភ័ណ ដោយមានការចូលរួមពីលោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្ត លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រះពន្លា ព្រមទាំងលោក-លោកស្រី ក្រុមការងារថ្នាក់ខេត្ត ក្រុង ក្រុមប្រឹក្សាសង្កាត់ព្រះពន្លា ។ 


កូនភ្លោះទាំង០៣នាក់នោះមាន ឪពុកមានឈ្មោះ ចាន់សុភាព សព្វថ្ងៃជាបុគ្គលិកស៊ីឈ្នួលរបស់ក្រុមហ៊ុនឯកជនមួយ ម្តាយមានឈ្មោះ ឆៃស្រីរ័ត្ន មុខរបរសព្វថ្ងៃ ជាមេផ្ទះ គាត់មានកូន៤នាក់ កូនទី១ ប្រុស សព្វថ្ងៃមានអាយុជាង០២ឆ្នាំ ។ រីឯកូនភ្លោះទាំងស្រីទាំង៣នាក់៖កូនស្រីទី១/-ឈ្មោះ ឡាងសុដាលី LANG SO DALI ទម្ងន់ 1.6kg , កូនស្រីទី២ /-ឈ្មោះ ឡាងសុដាលីន LANG SO DALIN ទម្ងន់ 1.5kg ,កូនស្រីទី3/-ឈ្មោះ ឡាងសុដាលីស LANG SO LIS. ទម្ងន់ 1.6kg ដោយបច្ចុប្បន្ន រស់នៅ បន្ទប់របស់ក្រុមហ៊ុនឲ្យនៅ។


ឪពុក ម្តាយ បានរៀបរាប់ថា៖ កូនស្រីទាំង ៣របស់គាត់ កើតនៅថ្ងៃទី ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងអង្គារ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៣និង៣០នាទីរសៀល សម្រាលដោយធ្វើការវះកាត់នៅក្នុងមន្ទីរពេទ្យ គន្ធបុប្ផា ខេត្តសៀមរាប ពេលចាប់ផ្តើមពរពោះ ដូចកូនទី១ដែរ។មុននឹងមានកូនភ្លោះស្រី៣នាក់ ដែលជាចៅសម្តេចតេជោ ហ៊ុន សែន គឺពួកគេមានកូនប្រុសម្នាក់អាយុជាង២ឆ្នាំហើយដែរ។


ឆ្លៀតក្នុងឱកាសនោះឯកឧត្តម សេង ទៀង បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំង០២ ជូនដល់ក្រុមគ្រួសារ កូនភ្លោះស្រីទាំង៣។ដោយឡែក ក្រុមគ្រួសារមានកូនភ្លោះ៣ និងប្រជាពលរដ្ឋដែលចូលរួមពិធីនេះ ក៏បានបង្ហាញអំពីទឹកចិត្តរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកនឹងជីវភាពប្រជាពលរដ្ឋ និងតែងតែឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតជាបន្តបន្ទាប់កន្លងមក។



អំណោយរួមមាន៖អង្ករ ៥០គក ,-ទឹកដោះគោ កូនក្មេង ០២កេស ,-ស្ករ ០៥កញ្ចប់ ,-សារ៉ុង០២ ,-ក្រម៉ា ០២និងថវិកាចំនួន ៥លានរៀល៕បន្ទាយមានជ័យ,១៥/០៨/០២២=ណុប-រក្សា(២៩០១៦)



dd
Bottom Ad