សមត្ថកិច្ចការពារព្រំដែនកម្ពុជា-ថៃ រួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់


ត្រលប់ក្រោយ

15/08/22 13:31 PM

ចំនួនទស្សនា៖

291

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៩១១ អមដំណើរដោយ លោកមេបញ្ជាការរង នាយ នាយរងនិងមន្រ្តី នគរបាលប៉ុស្តិ៍ការពារព្រំដែនព្រៃគប់និងប៉ុស្តិ៍ការពារព្រំដែនដើមកកោះ សរុប១៥នាក់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២២ បានជួបប្រជុំជាមួយទាហានឈុតខ្មៅថៃ វរសេនាធំលេខ១២ ចំនួន០៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ភិយ៉ានេតផាតាឡាក់សាត វ៉ាតាវង្ស មេបញ្ជាការនិងលោកវរសេនាតូចឯក ណាតាផុង មាំម៉ាឡាក់ មេបញ្ជាការរងប្រចាំស្រុកតាប្រាយ៉ា និងមន្ត្រី នៅចំណុចមុខភូមិសាស្ត្រគោលដៅ(ប៉ុស្តិ៍ព្រៃគប់ចាស់) ស្ថិតភូមិព្រៃគប់ សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត ។ 


លោកវរសេនីយ៍ឯក សូ ចាន់ណារី បានលើកឡើងថា៖តាមការណាត់ជួបទ្វេភាគី នៅក្នុងជំនួបនោះ ភាគីទាំង០២ បានលើកយក០៣ចំណុច គឺ៖១-រួមគ្នាទប់ស្កាត់ប្រជាពលរដ្ឋទាំងសងខាងមិនឲ្យចូលកាប់ឆ្ការព្រៃ សាងសង់សំណង់ អាស្រ័យផលនៅក្នុងតំបន់ព្រំដែនមិនទាន់ច្បាស់លាស់ឡើយ ។ ២-រួមគ្នាទប់ស្កាត់ បទល្មើសឆ្លងដែនដោយខុសច្បាប់ ។ ៣-បង្កើនកិច្ចសហប្រតិបត្តិការនិងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមករាល់ហេតុការណ៍កើតឡើងនៅតាមបន្ទាត់ព្រំដែន ៕

បន្ទាយមានជ័យ,១៤/០៨/០២២=ណុប-រក្សា(២៩០១៦)




dd
Bottom Ad